លោក​មឿន​ តុលា​ ទេ​ មិន​ត្រូវ​តុលាការ​ឃុំ​ខ្លួន​ទេ​ ករណី​កិបកេង​ប្រាក់​បុណ្យ​សព​បណ្ឌិត​កែម​ ឡី​

ចែករំលែក៖

ភ្នំពេញ ៖ នៅ​ថ្ងៃទី​២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ នេះ​ លោក​ អ៊ី​ ថាវរៈ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​មិន​ឃុំ​ខ្លួន​លោក​ មឿន​ តុលា​ ប្រធាន​អង្គការ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាពការងារ​និង​សិទ្ធិ​មនុស្ស​ និងជាគណៈកម្មការបុណ្យសពបណ្ឌិត កែម ឡី ទេ​ ដោយ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ ។

លោក​មឿន​ តុលា​ ជាប់​ចោទ​ពី​បទ​”រំលោភ​លើ​ទំនុក​ចិត្ត​”ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ តាម​មាត្រា​៣៩១និង​៣៩២នៃ​ក្រម​ព្រហ្មទណ្ឌ​ ពាក់ព័ន្ធ​ករណី​កិបកេង​ប្រាក់​បុណ្យ​សព​បណ្ឌិត​ កែម​ ឡី​ ដែល​ប្តឹង​ដោយ​លោក​ពេជ្រ​ ស្រស់​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ ។

ក្នុង​សំណុំ​រឿង​នេះ​ មិនមែន​មាន​តែ​លោក​មឿន​ តុលា​ ម្នាក់​ទេ​ គឺ​ មាន​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុន​តិញ​ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ​ និង​ លោក​ ប៉ា​ ងួន​ទៀង​ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ក៏​មាន​ការ​ជាប់​ពាក់ព័ន្ធ​ដែរ​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print