ខេត្តសៀមរាប ៖ បុរសម្នាក់ ជាមគ្គុទេសក៏ ភាសាចិន បានគិតខ្លី ចងកសម្លាប់ខ្លួន ដោយសារខឹងមិត្តស្រី ប្រាប់ឲ្យ ឈប់ផឹកស្រា បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦និង២០ នាទីល្ងាច ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ក្រុមទី០៩ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ច បានឲ្យដឹងថា សាកសពឈ្មោះ តាំង គីមហុង ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ មគ្គុទេសក៏ ភាសាចិន មានស្រុកកំណើត ក្រុងភ្នំពេញ ទីលំបច្ចុប្បន្ន ក្រុមទី០៩ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប បានចងករ នឹងក្រម៉ាពណ៌ ក្រហមស ចងជាប់ នឹងបង្កាន់ដៃ ជណ្ដើរជន់ទី២ មានកម្ពស់ប្រហែល ០៤ម៉ែត្រ។ តាមការពិនិត្យ សាកសព ពុំមានស្នាកស្នាមអ្វី ដែលពាកពន្ធ័ នឹងបទល្មើសឡើយ។
តាមការសាកសួរ សាក្សីបានបំភ្លឺថា កាលពីថ្ងៃទី២០ ខែឧសភា ជនរងគ្រោះ បានឈ្លោះប្រកែក ជាមួយមិត្តស្រី ហើយក៏បែកគ្នាទៅ ទើបតែថ្ងៃទី២៤ ខែឧសភា មិត្តស្រីបាន ទូសព្ធ័ចូល តែមិនលើក ក៏ជិះម៉ូតូមកផ្ទះ ហើយចុចកណ្ដឹង មិនឮឆ្លើយ ទើបហៅជាង គាស់ទ្វារចូល បង្កការភ្ញាក់ផ្អើល តែម្តង។ មូលហេតុ នៃការធ្វើអត្តឃាត ដោយសារ ជនរងគ្រោះ ខឹងនឹងមិត្តស្រី ហាមមិនឲ្យផឹកស្រា បើមិនព្រម ឈប់ផឹកស្រាទេ យើងដាច់គ្នា ត្រឹមនេះចុះ ៕ ជីវ័ន្ត