ស្រវឹងស្រាផ្តាំកូនពៅនៅជាមួយម្តាយឲ្យស្រួល រួចចងកសម្លាប់ខ្លួនក្នុងផ្ទះ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់ បានគិតខ្លី សម្រេចចិត្ត ចងកសម្លាប់ខ្លួន បន្ទាប់ពី ផឹកស្រាស្រវឹង ផ្តាំកូនឲ្យនៅ មើលថែម្តាយ បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ចុះទៅពិនិត្យ កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃ សុក្រ ១១ កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នៅចំណុចក្រុមទី២ ក្នុងភូមិពូត្រុំ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចនគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា សាកសពជនរងគ្រោះឈ្មោះ ដាវ ស្រ៊ន ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិព្នង នៅភូមិឃុំកើតហេតុ ។ មុនពេលចូលដេក ជនរងគ្រោះបានផឹកស្រា ស្រវឹងខ្លាំង ហើយបាននិយាយផ្តាំ កូនប្រុសពៅថា កូននៅជាមួយម៉ែ ផ្ទះនឹងមានតែម៉ែ នឹងចាស់ជាងគេ ម្យ៉ាងមាន ជំងឺសួតផង។ ការនិយាយបែបនេះ ក្រុមគ្រួសារមិនបានចាប់អារម្មណ៍ឡើយព្រោះគិតថាជនរងគ្រោះស្រវឹងស្រានិយាយលេងជាមួយកូន រួចក៏នាំគ្នាចុលដេកអស់ទៅ។លុះ នៅម៉ោង ៦និង១០ នាព្រឹក ប្រពន្ធបានចេញ ទៅបោសផ្ទះ ស្រាប់តែឃើញប្ដី មិនទាន់ក្រោក ក៏ដាស់ប្តី ដោយគោះទ្វារតែជាប់សោហើយដោយ មិនឃើញប្តីភ្ញាក់ ក៏មើលតាម ប្រឡោះ ប្រហោងជញ្ជាំង ស្រាប់តែឃើញ បុរសជាប្តីចងកនឹងខ្សែគោព្យួនឹងធ្នឹម មាត់ទ្វារចូលបន្ទប់ ក៏ឲ្យកូននិងសាច់ញាតិ គាស់សោទ្វារចូលទៅស្រាយចំណងទម្លាក់មកលើក្តារក្នុងន័យជួយសង្រ្គោះបឋម តែគាត់ស្លាប់បាត់ទៅហើយ ក៏ភ្ញាក់ផ្អើលតែម្តង ៕ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print