ការដ្ឋានដាក់លូ ពង្រីកផ្លូវសហព័ន្ធរុស្សី ពីចោមចៅមកដល់ផ្លូវកែង២០១១ ស្ថាបនាសម្រេកបាន៦០ភាគរយ ដើម្បីរំដោះទឹក និងការកកស្ទះចរាចរ បងប្អូន ចេញ ចូលរាជធានី

ចែករំលែក៖

ភ្នំពេញ៖ កំណាត់ផ្លូវសហព័ន្ធរូស្ស៊ី នៅចំណុចមុខអាកាសយានដ្ឋានភ្នំពេញ ចាប់ពីភ្លើងស្តុបផ្លូវលេខ២០១១ ដល់រង្វង់មូលចោមចៅ ស្ថិតក្នុងខណ្ឌពោធិសែនជ័យ ។ ជាផ្លូវដែលមមាញឹកយ៉ាងខ្លាំងក្នុងការធ្វើចរាចរចេញ ចូលរាជធានីធានីភ្នំពេញ ។ ដោយមើលឃើញពីបញ្ហានេះនិងដោយកំណាត់ផ្លូវនេះតែងកកស្ទះចរាចរជាប្រចាំនោះ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេច ធ្វើការពង្រិកផ្លូវនេះដែលមានទំហំស្ទើរទ្វេដង រួមនឹងការដាក់ព័ន្ធលូខ្នាតធំ ដើម្បីរំដោះទឹកពីតំបន់នេះផងដែរ។

លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៥ឧសភានេះថា៖ កំណាត់ផ្លូវសហព័ន្ធរូស្ស៊ី នៅចំណុចមុខអាកាសយានដ្ឋានភ្នំពេញ ចាប់ពីភ្លើងស្តុបផ្លូវលេខ២០១១ ដល់រង្វង់មូលចោមចៅ ស្ថិតក្នុងខណ្ឌពោធិសែនជ័យនេះ បានចាប់ផ្តើមបើកការដ្ឋានកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៧ ដោយពង្រីកផ្លូវមួយខ្សែនេះពីទំហំទទឹង ១៦ម៉ែត្រ ទៅ២៨ម៉ែត្រ ជាមួយនឹងការដាក់ព័ន្ធលូទំហំមុខកាត់មួយម៉ែត្រកន្លះផងដែរ ដើម្បីសម្រួលចរាចរផងនិងរំដោះទឹកចេញពីតំបន់នេះផង។

លោកសាំ ពិសិដ្ឋ បានបន្តថា៖ កំណាត់ផ្លូវសហព័ន្ធរូស្ស៊ី នៅចំណុចមុខអាកាសយានដ្ឋានភ្នំពេញមួយខ្សែនេះ ជាកំណាត់ផ្លូវមួយដែលតែងតែទទួលរងការកកស្ទះចរាចរជាប្រចាំ ពិបាកក្នុងការធ្វើដំណើរចេញ ចូលរាជធានីភ្នំពេញ ។ ដើម្បីដោះស្រាយបញ្ហាកកស្ទះនេះ ទើបរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង ជាអភិបាល បានសម្រេចអោយធ្វើការពង្រីករហូតដល់ស្ទើរតែទ្វេដង រួមនឹងការដាក់ព័ន្ធលូខ្នាតធំ ដើម្បីរំដោះទឹកពីតំបន់នេះផងដែរ។

លោកសាំ ពិសិដ្ឋ បានបញ្ជាក់ថា៖ ការដ្ឋានដាក់លូនិងពង្រីកផ្លូវមុខអាកាសយានដ្ឋានភ្នំពេញនេះ គិតមកដល់ថ្ងៃ២៥ ឧសភា ឆ្នាំ២០១៨នេះ ជាលទ្ឋផលបានសម្រេចប្រមាណ៦០% ហើយ ហើយជាគម្រោងការដ្ឋាននេះនឹងបញ្ចប់នៅក្នុងខែ កក្កដា ២០១៨ខាងមុខនេះ ពោលគឺមុនពេលនៃការបើកការដ្ឋានស្ពានអាកាសនិងផ្លូវក្រោមដីរង្វង់មូលចោមចៅ ដំណើរការ។

លោក ម៉េត មាសភក្ដ្រី អ្នកនាំពាក្យរដ្ឋបាលរាជធានី ភ្នំពេញបានបញ្ជាក់ថា៖ បច្ចុប្បន្ននេះស្ថានភាពចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ជាពិសេសនៅចំណុចរង្វង់មូលចោមចៅមានការកកស្ទះចរាចរណ៍ច្រើន ហើយម្យ៉ាងទៀតចរាចរណ៍នៅផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវសហព័ន្ធរុស្ស៊ី ចេញ ចូលរាជធានីភ្នំពេញ ក៏មានការកកស្ទះច្រើនដែរ ។ ទៅថ្ងៃអនាគត តំបន់ចោមចៅនេះ បើសិនជាមិនមានការគិតគូរក្នុងលទ្ធភាពដោះស្រាយបញ្ហាចរាចរណ៍ទេ វានឹងធ្វើអោយមាន ការកកស្ទះច្រើនជាងពេលនេះបន្ថែមទៀត ។ ដូច្នេះហើយទើប រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការសម្រេចពីប្រមុខរាជរដ្ឋាភិបាលបានសម្រេចអោយមានការស្ថាបនាសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅនេះ ហើយ ការដ្ឋានស្ថាបនាស្ពានអាកាសនិងផ្លូវក្រោមដីថ្មីមួយ ទៀតនេះគ្រោងនឹងចាប់ផ្តើមនៅពេលដ៏ខ្លីខាងមុខនេះផងដែរ ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print