ស៊ីអារម្មណ៍ពេកស្ទុះចាប់ឱបពីក្រោយ ប្រវ៉ាយប្រតប់គ្នារហូតរបូតសារុង ហើយរត់គេចខ្លួនបាត់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បុរសល្មោភកាមម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ឃាត់ខ្លួនតាមបណ្តឹងរបស់នារីរងគ្រោះថា បុរសខាងលើបានប៉ុនប៉ងចាប់នាងរំលោភ ប៉ុន្តែមិនបានសម្រេច ក្រោយមកបានរត់គេចខ្លួន នាងក៏បានទៅប្តឹងឲ្យនគរបាលស្រុកឃាត់ខ្លួនបាន កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅចមណុចផ្ទះរបស់ខ្លួនស្ថិតនៅក្នុងភូមិអូរតោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

នគរបាលបាលស្រុកបាននិយាយឲ្យដឹងថា បុរសជាជនសង្ស័យល្មោភកាមដែលឃាត់ខ្លួនមានឈ្មោះភឿន រដ្ឋា ហៅពេទ្យ អាយុ ៣០ ឆ្នាំជាគ្រូពេទ្យ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ។ ចំណែកនារីរងគ្រោះអាយុ២៦ឆ្នាំ ។

បើតាមសម្តីរបស់នារីរងគ្រោះបាននិយាយប្រាប់នគរបាលឲ្យដឹងថា កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នាងបានទៅងូតទឹកក្នុងបន្ទប់ទឹក ហើយក៏ស្រាប់តែមានជនសង្ស័យម្នាក់ដែលនាងស្គាល់ច្បាស់ថា ឈ្មោះភឿន រដ្ឋា ហៅពេទ្យ បានធ្វើសកម្មភាពចាប់ឱបខ្លួននាងពីក្រោយ ប្រវ៉ាយប្រតប់គ្នារហូតដល់របូតសារ៉ុង ហើយដួលទៅហ្នឹងដី បណ្ដាលឲ្យរងរបួសជង្គង់ខាងស្ដាំ ខណៈដែលខ្លួនបានចេញពីបន្ទប់ទឹកក្រោយផ្ទះ ចំណុចខាងលើ។ ពេលធ្វើសកម្មភាពចាប់រំលោភមិនបានសម្រេចហើយ ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ពេលនោះសាច់ញាតិរបស់នាងបានដាក់ពាក្យបណ្តឹងឲ្យនគរបាលឃាត់ខ្លួនតែម្តង ។

នគរបាលស្រុកបានបន្តឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះហើយ នគរបាលបានធ្វើសកម្មភាពតាមដានរហូតឈានទៅដល់ឃាត់ខ្លួនជនសង្ស័យបាន ។ ក្រោយឃាត់ខ្លួនជនសង្ស័យមិនបានសារភាពនោះទេ បើទោះបីជាជនសង្ស័យមិនបានសារភាពក៏ដោយ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានគរបាលស្រុកឱរ៉ាល់រង់ចាំបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធី ៕ សេនា សក្តិ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print