ភ្នំពេញ ៖ សាក្សី៨នាក់ទៀត ត្រូវបានលោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ អញ្ជើញចូលបំភ្លឺ ពីដំណើររឿងក្បត់ជាតិ កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ។
សាក្សី៨នាក់រួមមាន លោក សៀ ភារម្យ ចូលខ្លួននៅថ្ងៃទី១២ ខែមិថុនា ។
លោក កែវ រតនា ចូលខ្លួននៅថ្ងៃទី១៥ ខែមិថុនា ។
លោក ខឿន វីរ៉ាត់ ចូលខ្លួននៅថ្ងៃទី១៣ ខែមិថុនា ។
លោក មាស គឹមសេង ចូលខ្លួននៅថ្ងៃទី៧ ខែមិថុនា ។
លោក ហេង ពិសិដ្ឋ ចូលខ្លួននៅថ្ងៃទី១៣ ខែមិថុនា ។
អ្នកស្រី ចក់ សុភាព ចូលខ្លួននៅថ្ងៃទី៧ ខែមិថុនា ។
លោក ប៉ា ងួនទៀង ចូលខ្លួននៅថ្ងៃទី៩ ខែមិថុនា ។
លោក គ្រី សុង ចូលខ្លួននៅថ្ងៃទី៥ ខែមិថុនា។
គួរបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ឆ្នាំដល់៣០ឆ្នាំ៕ចេស្តា