អាជ្ញាធរខណ្ឌដូនពេញ ចេះប្រើម៉ូតូកង់បីបាញ់លាងសំអាតផ្លូវរបស់រដ្ឋបាលខណ្ឌដូនពេញ ជួយទប់ស្កាតបាញ់ពន្លត់អគ្គីភ័យឆេះក្នុងមូលដ្ឋាន ដោយជោគជ័យ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ មានការកោតសរសើរ នឹងសប្បាយរីករាយបំផុត បន្ទាប់ពីលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ចេះទប់ស្កាតនិងបង្ការករណីអគ្គិភ័យឆាបឆេះពីប្រជាពលរដ្ឋប្រកបជោគជ័យ ដោយប្រើម៉ូតូកង់បីបាញ់លាងសំអាតផ្លូវរបស់រដ្ឋបាលខណ្ឌដូនពេញ ជួយទប់ស្កាតបាញ់ពន្លត់ខណៈដែលមានករណីអគ្គីភ័យឆាបឆេះលំនៅដ្ឋានប្រជាពលរដ្ឋ កាលពីរសៀល ថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ១៤៤E១ ផ្លូវលេខ១១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ បណ្តាលមកពី ឆ្លងចរន្តអគ្គីសនីបណ្តាលអោយឆេះសាឡុង និងសម្ភារៈមួយចំនួន ។
 ក្នុងហេតុការណ៍នេះដែរ ភ្លាមៗនោះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចុះដល់កន្លែងកើតហេតុនិងបានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដោយផ្ទាល់ សហការជាមួយក្រុមអន្តរាគមន៍ឡានពន្លត់អគ្គីភ័យ ជួយពន្លត់បានភ្លាមៗទាន់ពេលវេលា ដោយបាញ់ទឹកឲ្យរលត់ទៅវិញ នៅវេលាម៉ោង ១៥,៣០នាទីនាថ្ងៃដដែល ។
ហេតុការណ៍នេះ ពុំបណ្តាលឲ្យមានមនុស្សស្លាប់ ឬរងរបួសនោះទេ ប៉ុន្តែបានបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះ មួយចំនួន និង ប្រេីប្រាស់ម៉ូតូទឹករបស់រដ្ឋបាលខណ្ឌដូនពេញ អស់ចំនួន ០៣ធុង ស្មើនឹង ០៣គ្រឿង និង រថយន្តពន្លត់អគ្គីភ័យចំនួន ០១គ្រឿង បានសហការត្រៀមបាញ់ពន្លត់ តែអគ្គីភ័យបានរលត់ទៅវិញដោយប្រើប្រាស់តែម៉ូតូកង់បីចំនួន ៣គ្រឿងប៉ុណ្ណោះ ។
រដ្ឋបាលខណ្ឌ សូមធ្វើការអំពាវនាវយ៉ាងទទូចដល់ បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុនទាំងអស់ សូមមេត្តាប្រុងប្រយ័ត្ន បង្កា ទប់ស្កាត់ និងសហការរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងករណីមានគ្រោះថ្នាក់អគ្គីភ័យ ឬបញ្ហាផ្សេងៗ ដែលកើតឡើងក្នុងមូលដ្ឋាន ដើម្បីបង្កា ទប់ស្កាត់ និងអន្តរាគមន៍បានទាន់ពេលវេលា ៕ស តារា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print