អាមេរិកអនុម័តថវិកាសម្រាប់ការពារជាតិរហូតដល់៧១៧ពាន់លានដុល្លារ

ចែករំលែក៖

ក្នុងរដ្ឋកាលដឹកនាំរបស់លោក ដូណាល់ ត្រាំ ប្រាក់ចំណាយសម្រាប់សកម្មភាពការពារជាតិរបស់អាមេរិកបានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ ថវិកាដ៏ ច្រើននោះត្រូវបានសភាអាមេរិក អនុម័ត កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។ ថវិកាដ៏ច្រើននោះ រួមបញ្ចូលទាំងថវិកា សម្រាប់ដង្ហែក្បួនព្យុហយាត្រាជាទ្រង់ទ្រាយ ធំបំផុតលើពិភពលោក ដែលបានស្នើឡើង ដោយប្រធានាធិបតី ដូណាល់ ត្រាំ។

ថវិកាដែលបានអនុម័តនោះគឺសម្រាប់ការពារជាតិឆ្នាំ២០១៩ ដោយអនុញ្ញាតឲ្យចំណាយថវិកាទំនុកបម្រុងសម្រាប់សម្ភារយោធាថ្មី រួមមានប្រព័ន្ធមីស៊ីលបាញ់ចេញពីនាវាមុជទឹក ដែលជាផ្នែកនៃកម្មវិធីទំនើបកម្មនុយក្លេអ៊ែរ។

ក្រៅពីនោះ ច្បាប់នេះក៏ឲ្យប្រើប្រាស់ប្រាក់៦១៧ពាន់លានដុល្លារសម្រាប់កញ្ចប់ ថវិកាមន្ទីរបញ្ចកោណ ប្រាក់២២ពាន់លានដុល្លារសម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែរ និង ប្រាក់៦៩លានដុល្លារ សម្រាប់កិច្ចប្រឹង ប្រែងយោធាសហរដ្ឋអាមេរិកនៅបរទេស៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print