កណ្ដាលៈ បុរសម្នាក់ស្លាប់ក្នុងកណ្ដាលវាល ស្រែយ៉ាងអណោចអធ័ម ខណៈដើរមើលស្រូវរបស់ខ្លួនជាន់ខ្សែ រលួសរាយឆក់កណ្ដុរដែលមានព្រុំប្ រទល់ជាប់ស្រែគ្នាដោយពុំដាក់ស្លា កសញ្ញាសំគាល់នោះទេ ។ ករណីឆក់បណ្ដាលឲ្យស្លាប់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២យប់រំលង អធ្រាត ឈានចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលផ្នែកកោសល្យវិច្ច័ យស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ វ៉ាយ ទឹម ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរ ។ ចំណែកជនសង្ស័យដែលជាម្ចាស់ឧបករណ៍ ឆក់កណ្ដុរឈ្មោះ ស៊ឹម ម៉ាប់ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករ ។ ជនរងគ្រោះនិងជនសង្ស័យមានទីលំនៅភូ មិឈើទាលភ្លោះ ឃុំស្វាយអំពា ស្រុក មុខកំពូល ខេត្តកណ្ដាល ។ ដោយឡែកវត្ថុតាងដកហូតបានមាន៖ អាគុយម៉ាក BB N70Lចំនួន១គ្រឿង ,អាំងវិចទរ័ចំនួន ១គ្រឿង និងខ្សែលួស ពណ៌ស ប្រវែង១២០ម៉ែត្រ ។
ប្រភពដដេលបន្ដថា នៅមុនពេលកើតហេតុថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ១៨ ជនសង្ស័យជាម្ចាស់ឧបករណ៍ឆក់បានយក ឧបករណ៍ឆក់ទៅរាយនៅក្នុងដីស្រែរបស់ ខ្លួន ដើម្បីឆក់កណ្ដុរកុំឲ្យស៊ីស្រូវ ដោយពុំដាក់ស្លាកសញ្ញាសម្គាល់អ្វី នោះទេ លុះរហូតមកដល់វេលាម៉ោង២រំលងអធ្រា តឈានចូលថ្ងៃទី៣១ ខែ/ឆ្នាំដដែល ស្រាប់តែជនរងគ្រោះខាងលើបានដើរមើ លស្រូវរបស់ខ្លួន ខណៈនោះជនសង្ស័យជនរងគ្រោះកំពុងដើ រមើលស្រូវក៏ស្រែកហៅជនរងគ្រោះកុំ ឲ្យដើរក្នុងគន្លងឆក់ តែជនរងគ្រោះពុំលឺក៏ដើរចូលទៅជាន់ លួចដែលផ្ទុកចរន្ដ បណ្ដាអកុសលជនរងគ្រោះបានស្លាប់បា ត់ទៅហើយ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង ដល់ប្រជាពលរដ្ឋជិតខាងនិងរាយការណ៍ ជូនសមត្ថកិច្ចជំនាញចុះមកធ្វើកោ សល្យវិច្ច័យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ច រន្ដភ្លើងពិតប្រាកដមែន ។ ក្រោយពីពិនិត្យចប់ សមត្ថកិច្ចបានប្រគល់សាកសពទៅឲ្យក្ រុមគ្រួសារយកទៅចាត
ចែងធ្វើបុណ្យតាមប្រពៃណី ។
ចំពោះករណីខាងលើនេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿ ងដើម្បីចាត់ការតាមនីតិវិធីច្បា ប់ ៕ស្អាងជ័យ
មន្រ្ដីនគរបាលផ្នែកកោសល្យវិច្ច័
ប្រភពដដេលបន្ដថា នៅមុនពេលកើតហេតុថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ១៨ ជនសង្ស័យជាម្ចាស់ឧបករណ៍ឆក់បានយក
ចែងធ្វើបុណ្យតាមប្រពៃណី ។
ចំពោះករណីខាងលើនេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿ