ថ្ងៃទិ​វាកុមារអ​ន្តរជា​តិតា​រាល្បី​ៗលេខ​មុខជួ​បកុ​មារពិ​ការគ​ថ្លង់

ចែករំលែក៖

 ភ្នំពេញ៖ តារាសម្តែង តារាចម្រៀង ពិធីករជា​ច្រើនរូបបា​នបង្ហា​ញវត្ត​មាន​ទាំងព្រឹ​កដើម្បី​ជួប​ជុំសួ​រសុខ​ទុក្ខ​ចែ​កចំណីអា​ហារ​សម្ភារៈ​សិក្សា​ដល់​កុមា​រពិ​ការគ​ថ្លង់​ភ្នំពេ​ញថ្មី​នៃអង្គកា​រ​គ្រួសា​រថ្មី។ កម្មវិ​ធីនេះ​ធ្វើឡើ​ងថ្ងៃទី ០១ ខែ មិថុនា ​នៅចំ​ថ្ងៃទិ​វាកុ​មាអ​ន្តរ​ជា​តិ ដែលដឹក​នាំដោ​យក្រុម​សិល្ប​ករ​ម​នុស្ស​ធ​ម៌​សម័​យតេជោ​សែន។​

    តារាប្រុ​ស​ស្រីល្បី​ឈ្មោះដែ​លលេ​ច​មុ​​ខក្នុ​​ងក​​ម្មវិ​ធីនេះ​មានអ្ន​កនា​ងយុ​គ ចិន្តា លោក ជា ​ដេវីត ​កញ្ញា ទេព បូព្រឹ​ក្ស លោក កុយ​ ស៊ីឌឿន​ កញ្ញា វី ឌីណែ​ត លោកកុ​ល សុភោ អ្នក​នាង​កាឆ​យ លោក ឃុន វុត្ថា និ​ង​សិល្បករ​ជាច្រើ​នរូ​បទៀត​។

    អ្នក​នាង​យុគ ចិន្តា បាន​ថ្លែង​ថាសិ​ល្បក​រទាំ​ងអ​ស់​ពិត​ជារី​ក​រាយ​ខ្លាំង​ដែល​បា​នជួ​បជុំ​ និង​ចូ​លរួ​មសា​កសួ​រ​សុខទុ​ក្ខ​ប្អូនៗ​ក្មួយ​ៗជា​កុមារ​ពិកា​រគ​ថ្លង់​នៅ​ទីនេះ​។ អ្នកនាងថាគឺជាការចែករំលែកនៃក្តីស្រលាញ់ចំថ្ងៃទិវាកុមារអន្តរជាតិ និងចង់បញ្ជាក់ថាអ្នកនាង និងសិល្បករទាំងអស់ពិតជាចូលរួមលើកទឹកចិត្ត និងឆ្លៀតឱកាសដ៏មមាញឹកដើម្បីសាកសួរសុខទុក្ខ និងនាំយកមកនូវអំណោយផ្ទាល់ខ្លួនពិសេសអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ដែលលោកទាំងពីរតែងយកចិត្តទុកដាក់ចំពោះកូនៗក្មួយៗនៅទីនេះ។

    លោក កុយ ស៊ីឌឿន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានក្លឹបសិល្បៈឌីភីបានបញ្ជាក់ថា ទោះបីជាមមាញឹកនឹងការងារសិល្បៈក៏សិល្បករទាំងអស់បានរួមគ្នាចូលរួមកម្មវិធីនេះដើម្បីបង្ហាញពីការស្រលាញ់ និងលើកទឹកចិត្តដល់ប្អូនៗក្មួយ។ លោកក៏បានលើកទឹកចិត្តដល់ប្អូនៗក្មួយៗឲ្យបន្តការខិតខំសិក្សារៀនសូត្រ តស៊ូជម្នះក្នុងជីវិតទៅមុខបន្តទៀត។ លោកជឿជាក់ថាប្អូនៗក្មួយដែលកំពុងសិក្សារៀនសូត្រនៅទីនេះ នឹងរៀបចំខ្លួនឲ្យក្លាយជាបុគ្គលល្អ និងជាគំរូក្នុងសង្គម ទោះបីជាប្អូនៗក្មួយៗពិការរូបរាយកាយ ប៉ុន្តែបេះដូងចិត្តគំនិតមិនពិការទេ។ លោករំពឹងដែរថាសិល្បករទាំងអស់នឹងបន្តសកម្មភាពសង្គម ដោយការចុះចែករំលែកទាំងពេលវេលាថវិកា នៅឱកាសក្រោយៗទៀត។

    គួរបញ្ជាក់ដែរថាក្នុងឱកាសនេះដែរសិល្បករទាំងអស់បានចូលរួមចែកអំណោយជាសម្ភារៈសិក្សា ថវិកា និងអាហារដល់កុមារគថ្លង់ក្នុងសាលាទាំងអស់ផងដែរ។ ក្រុមសិល្បករមនុស្សធម៌សម័យតេជោសែន ដែលដឹកនាំដោយ លោកកុល សុភោ ក៏បានប្រគល់ថវិកាមួយចំនួនដល់លោកគ្រូអ្នកគ្រូទាំងអស់ រួមទាំងថវិកាជួយទ្រទ្រង់សកម្មភាពនានាសម្រាប់សាលាផងដែរ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print