ខេត្តស្វាយរៀង៖ រថយន្តធុនយក្សដឹកស្រូវលើសទម្ងន់ជាច្រើនគ្រឿងបានបើកបំផ្លាញស្ពានអូតាដាវបណ្ដាលអោយបាក់ស្រុតធ្វើអោយមានការកកស្ទះចរាចរណ៍អស់រយៈពេល៥ម៉ោងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង ។
ទាក់ទិនការបាក់ស្ពានតាដាវនេះដែរ សមត្ថកិច្ចនគបាលប៉ុស្ត៍រដ្ឋបាលឃុំថ្មីបានឲ្យដឹងថា នៅក្នុងដើមខែវិច្ឆិកា ឆ្នាំ២០១៥នេះ ឈ្មួញបានសំរុកដឹកស្រូវតាមរថយន្តយីឌុបធុនយក្សចំណោះ៣៥តោនទៅ៥០តោន ឆ្លងកាត់តាមស្ពានអូតាដាវនេះក្នុងមួយថ្ងៃមួយយប់រាប់រយគ្រឿងបណ្តាលឲ្យបាក់ស្រុត និងរបើកដែកស្ពានចំនួនបីបួនលើកហើយចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី១៣ វិច្ឆិកា គឺជួសជុលហើយបាក់របើកវិញមូលហេតុឈ្មួញដឹកស្រូវលើសទម្ងន់ច្រើនពេក ។
សូមបញ្ជាក់ថា ស្ពានអូតាដាវគឺខាងមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបានដាក់កំណត់ឲ្យដឹកឆ្លងកាត់ត្រឹមតែ១៦តោនប៉ុណ្ណោះហើយជាក់ស្តែងឈ្មួញដឹកស្រូវតាមរថយន្តយីឌុបភ្លៅប្រាំ ចំណោះត្រឹម២៥តោនទេ ក៏ប៉ុន្តែដឹកជាក់ស្តែង៣៥តោនទៅ៤៥តោននិងរថយន្តមួយចំនួនទៀតដឹករហូត៥០តោនឯណោះទើបបណ្តាលឲ្យបាក់ស្រុតសពានម្យាងស្ពានអូតាដាវនេះក៏មានសភាពចាស់ទ្រុឌទ្រោមផងមិនអាចទ្រទម្ងន់លើសច្រើនពេកនោះឡើយ។
ប្រភពដដែលបន្តទៀតថា ទោះបីជាយ៉ាងណាក៏ដោយមន្ត្រីនគរបាលគ្រាន់តែបានត្រឹមឈរមើលប៉ុណ្ណោះ មិនអាចទៅឃាត់ឬចាប់រថយន្តដឹកស្រូវធុនយក្សទាំងនោះបានទេ ពីព្រោះស្ពានអូតាដាវនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តនិងជាផ្លូវសេដ្ឋកិច្ចច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ។
ចំពោះអ្នកជួសជុលស្ពានគឺក្រុមហ៊ុនចិនសាងសង់ថ្នល់បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនឆៃណា មកជួសជុលអោយfree គ្មានបានលុយកាក់ទេ ហើយឈ្មួញដឹកស្រូវគ្មានការគោរពច្បាស់សោះដឹកលើសទន្ងន់នៃច្បាប់កំណត់បណ្ដាលឲ្យបាក់ស្ពានហើយនៅចុងខែ១២ឆ្នាំ២០១៥នេះ ក្រុមហ៊ុនឆៃណា និងសាងសង់ស្ពានថ្មីជូន ពីព្រោះស្ពានបាឡេមួយនេះមិនអាចទ្ររទម្ងន់រថយន្តដឹកទំនិញធុនបានទេ។
រហូតមកដល់វេលាម៉ោង១២ថ្ងៃដដែល ស្ពានអូតាដាវបានជុសជុលនិងអាចដំណើរការវិញហើយដែរ ៕
ដោយ៖ យឹម សុថាន