(កំពង់ធំ) ៖ ស្ត្រីម្នាក់ត្រូវបានបុរសជាប្តីផឹកស្រាស្រវឹងរករឿងទាញពូថៅកាប់បណ្ដាលឲ្យរងរបួសធ្ងន់ ករណីហិង្សាប្រព្រឹត្តដោយសហព័ទ្ធ កើតឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ម៉ោង២១.១០នាទីយប់ នៅភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ឆន ស្រី ភេទស្រី អាយុ ៤៣ឆ្នាំ មុខរបរកសិករ នៅភូមិចេក ឃុំកំពង់ចិន ជើង ស្រុកស្ទោង ខេត្ត កំពង់ធំ រីឯជនសង្ស័យត្រូវជាប្តីមានឈ្មោះ រួន រ អាយុ ៤០ឆ្នាំ មុខរបរកសិករ នៅភូមិ/ឃុំកើតហេតុខាងលើ។
តាមការបំភ្លឺរបស់ជនរងគ្រោះបានបញ្ជាក់ថា÷នៅយប់ថ្ងៃទី៣១.០៥.២០១៨ ប្តីខ្លួនបានមកពីផឹកស៊ី មានសភាពស្រវឹង ហើយបានរករឿងឈ្លោះគ្នាជាមួយប្រពន្ធ ទើបបណ្តាលឲ្យកើតជាអំពើហិង្សារ ហើយបានយកពូថៅកាប់មកលើខ្លួនមួយកន្លែងចំក្បាល ផ្នែកខាង ក្រោយ បណ្តាលឲ្យមាន របួសមួយកន្លែង ប្រវែង ៣ ស,ម ដោយមានឈាមហូរខ្លាំងពេក ក៏ទៅសំរាកព្យាបាល នៅមន្ទីពេទ្យបង្អែកស្រុកស្ទោង។ បន្ទាប់ពីបានកាប់ប្រពន្ធរបួសរួចហើយ ក៏បានរត់គេចខ្លួនបាត់ទៅ ។
មូហេតុៈ ផឹកស្រាស្រវឹងករណីនេះសមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនជនបង្ករជាប្តីដើម្បីទទូលទោសតាមផ្លូវច្បាប់៕