នគរបាលក្រុងកំពង់ចាមចុះរៀបចំធ្វើរដ្ឋបាល ឃាត់មនុស្ស១១នាក់ និងថ្នាំញៀនមួយចំនួន

ចែករំលែក៖

ខេត្ត្តកំពង់ចាម ៖ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ជំនាញនគរបាលក្រុងកំពង់ចាម បានអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ស្នងការ ចុះយុទ្ធនាការធ្វើរដ្ឋបាលជាចំហ ក្នុងនោះ ឃាត់ជនសង្ស័យបាន១១​នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងការករណី រក្សាទុក ជួញដូរ និងប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

មុនបើកកិច្ចប្រតិបត្តិការរដ្ឋបាលខាងលើនេះ ដំបូងកម្លាំងឃាត់ខ្លួនមុខសញ្ញាចែកចាយទាំង២នាក់ បន្ទាប់មកជំនាញស្នងការការដា្ឋននគរបាលខេត្តកំពង់ចាម បានសហការជាមួយ ជំនាញខេត្តត្បូងឃ្មុំ ធ្វើការ​ស្រាវជ្រាវ និងបន្តកិច្ចប្រតិបត្តិការនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងបានបង្ក្រាបឃាត់ខ្លួនជនសង្ស័យ​៩នាក់ប្រុសទៀត សរុបជនសង្ស័យ១១នាក់ ក្នុងនោះមានស្រីម្នាក់ ។

ជំនាញនគរបាលក្រុងកំពង់ចាមបានឲ្យដឹងថា ជនសង្ស័យទាំង១១នាក់ដែលត្រូវឃាត់ខ្លួន រួមមាន ៖

១.ឈ្មោះ លី រ៉ាសាត ភេទប្រុស អាយុ២៣ឆ្នាំជនជាតិឥស្លាម នៅភូមិទី៦ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
២.ឈ្មោះ ម៉ាត់ ហារ៉ូន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិឥស្លាម នៅភូមិទី៥ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
៣.ឈ្មោះ ម៉ាត់ សុក្រី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិឥស្លាម ភូមិទី៤ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
៤.ឈ្មោះ កូប អាលរ៉ាហ្វីន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិឥស្លាម ភូមិទី៥ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
៥.ឈ្មោះ អេល រ៉ូតីវ៉ាន់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិឥស្លាម ភូមិទី៥ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
៦.ឈ្មោះ វ៉ា លីនដា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ ភូមចុងថ្នល់ទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
៧-ឈ្មោះ សូកូត សារី ភេទប្រុស អាយុ២០ឆ្នាំ
៨-ឈ្មោះ ស្លេះ អារីណា ភេទប្រុស អាយុ១៩ឆ្នាំ ទាំង០២នាក់ នៅភូមិ ទ្រាទី២ ឃំុទ្រា ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ
៩-ឈ្មោះ រី សានី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិទ្រា២ ឃំុទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ១០-ឈ្មោះ រុំ លី ភេទប្រុស អាយុ២៩ឆ្នាំនៅភូមិទ្រាទី៤ ឃំុ់ទ្រា ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
១១-ឈ្មោះ សុខ គ្រី ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិទីទ្រា៤ ឃុំទ្រាស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ក្រោយការឃាត់ខ្លួន កម្លាំងបានរឹបអូសវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀន២កញ្ចប់ ម៉ូតូ៥គ្រឿង ទូរសព្ទដៃ៩គ្រឿង ឧបករណ៍សេព និង សម្ភារ វេចខ្ចប់មួយចំនួន ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print