ខេត្តបាត់ដំបង ៖ ភ្លៀងរលឹមលាយឡំ និងផ្គររន្ទះ បានបាញ់សត្វគោចំនួន៣ក្បាល បណ្តាលអោយស្លាប់នៅនឹងកន្លែង។ ហេតុការណ៍គ្រោះធម្មជាតិនេះ បានកើតឡើងកាលពីវេលាម៉ោងជាង៦ល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិអូររំចេកក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា ម្ចាស់គោខាងលើឈ្មោះ ព្រំ និន អាយុ៤៧ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ គាត់បានកៀងគោបញ្ចូលក្រោល ស្រាប់តែមួយសន្ទុះ មេឃក៏ចាប់ផ្តើមខ្មៅ និងរលឹមលាយឡំជាមួយផ្គរនិងខ្យល់យ៉ាងខ្លាំង គ្រានោះរន្ទះបាញ់មួយគ្រាប់កក្រើកផ្ទះ បណ្តាលឲ្យសត្វគោដែលនៅក្នុងក្រោលនោះ ប្រកាច់ដេកដួលស្លាប់តែម្តង។
ចំពោះសត្វគោដែលងាប់ទាំង៣ក្បាលនេះ គឺជាគោជំទង់ ក្នុងនោះមេចំនួន២ក្បាល និងឈ្មោលចំនួន១ក្បាល៕សំ វិច្ឆិកា
...