លោក វេង សាខុន ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា គ.ស២០១៨ នៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានប្រារព្វពិធីជួបជុំសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ក្រោមអធិបតីភាព លោក វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ អមដោយលោកជំទាវឡេង សុខា អភិបាលរងខេត្ត សមាជិកក្រុមការងារថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋាន បងប្អូនប្រជាពលរដ្ឋប្រមាណ ១០០០នាក់ បានអញ្ជើញចូលរួមផងដែរប្រកបដោយទឹកចិត្តសប្បាយរីករាយ។

ក្រោយពី លោកនាដ្ឋ រ៉ាវុធ អភិបាលនៃគណៈអភិបាលស្រុកបានផ្តល់កិច្ចស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបពីសមិទ្ធផលនានាដែលទទួលបានកន្លងមកក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកតំបែរ រួចមក លោក វេង សាខុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ ក្នុងនាមគណៈបក្សប្រជាជនកម្ពុជាបានសម្តែងនូវសេចក្តីរីករាយ ដោយបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសថ្ងៃឈប់សំរាកចំថ្ងៃទិវាកុមារអន្តរជាតិ ជាពិសេសគឺជាថ្ងៃគម្រប់ខួបលើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលរាំរ៉ៃក្នុងស្រុក តាមរយៈការដាក់ចេញគោលនយោបាយឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសកម្ពុជាទទួលបាន សុខសន្តិភាព ស្ថិរភាពសង្គមពេញលេញ និងទទួលបានការអភិវឌ្ឍទូទាំប្រទេស ។ ក្នុងឱកាសនោះ លោក វេង សាខុន បានពាំនាំនូវបណ្តាំផ្ញើរការសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោសែននាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាតក្រហមកម្ពុជា បានផ្តាំផ្ញើសាកសួរសុខទុក្ខនិងសេចក្តីនឹករលឹកជូនចំពោះបងប្អូន ដែលសម្តេចទាំងទ្វេជានិច្ចជាកាល លោកតែងតែយកចិត្តទុកដាក់គិតគូពីបញ្ហាសុខទុក្ខ និងខ្វល់ខ្វាយពីជីវភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប និងបានជូនពរឲ្យបងប្អូនទាំង អស់ដែលមានវត្តមាននៅទីនេះនិង នៅទូទាំងប្រទេសឲ្យជួបតែពុទ្ធិពរទាំង ៤ប្រការ។

លោក បានជម្រាបជូនបងប្អូនអំពីដំណើរការវិវឌ្ឍន៍ចាប់ តាំងពីក្រោយពេលប្រទេសជាតិទទួលបាននូវសុខសន្តិភាព សេរីភាព និងការរីកចម្រើន រហូតមកទល់បច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេ ជោសែន ជានាយករដ្ឋមន្ត្រី និងបានធ្វើឲ្យ ប្រទេសទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ គួរជាទីមោទនៈ ពិសេសវិស័យសេដ្ឋកិច្ចដែលរក្សាបានកំណើនថេរ ៧%។ ទន្ទឹមនឹងផងដែរ សេចក្តីត្រូវការចំបាច់ចំពោះមុខ ក្នុងការកែលម្អកម្រិតជីវភាព និងភាពសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋនៅតែជាបញ្ហា និងទាម ទារដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ យោងលើតម្រូវការជាក់ស្តែងនេះ រាជរដ្ឋាភិបាល បានខិតខំរកគ្រប់មធ្យោបាយដោះស្រាយនូវរាល់បញ្ហា របស់បងប្អូនជាជំហានៗធ្វើយ៉ាងណាពង្រឹងនិងពង្រីកម្រិតជីវភាព តាមរយៈបង្កើតការងារ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ។

ពិតណាស់ដើម្បីឈានទៅសម្រេចបាននូវគោលដៅដ៏សំខាន់នេះ សូមបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូបត្រូវខិតខំ យកចិត្តទុកដាក់ថែរក្សាឲ្យបានគង់វង្សនូវសមិទ្ធផល និងសុខ សន្តិភាពដែលយើងមានសព្វថ្ងៃ។ ចៀសវាងស្តាប់នូវការឃោសនា ដើរតាមចលនាសង្រ្គោះជាតិ ឬបដិវត្តពណ៌ដែលអាចនាំឲ្យប្រទេសជាតិធ្លាក់ក្នុងសង្គ្រាម ប្រទេសមានសង្រ្គាមពិតជាបង្កវិនាសកម្ម កាប់សម្លាប់ បង្ហូរឈាម និងបំផ្លាញគ្មានសល់ដូចកម្ពុជាធ្លាប់មានបទពិសោធន៍យ៉ាងសែនឈឺចាប់នាអតីតកាល។ មានសម្តេចតេជោជានាយករដ្ឋមន្រ្តីទើបអាចថែរក្សាសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ ដូច្នេះយើងគ្រប់ៗគ្នាប្តេជ្ញាទៅបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដាខាងមុខ ជូនគណៈ បក្សប្រជាជនកម្ពុជាដែល មានលេខរៀងទី២០ ជូនសម្តេចតេជោសែនធ្វើនាយករដ្ឋមន្រ្តីបន្តដឹកនាំប្រទេសនៅអាណត្តិក្រោយៗទៀត។

នាឱកាសនេះ លោក រដ្ឋមន្រ្តីបានផ្តាំផ្ញើដល់សមាជិកក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកស្មារតីទទួលខុសត្រូវខ្ពស់ បំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនម្នាក់ៗឲ្យបានសមស្រប ត្រឹមត្រូវទាន់ពេលវេលា និងមានប្រសិទ្ធភាព ដោយត្រូវផ្តល់សេវា សាធារណៈ និងត្រូវអនុវត្តគោលនយោបាយរបស់រាជ រដ្ឋាភិបាលស្តីពីភូមិឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

ដើម្បីបំពេញបន្ថែមក្នុងការកសាងវត្តចំនួន៤ ក្នុងឃុំត្រពាំងព្រីងដែលមានការខ្វះខាត លោក បានជួយឧបត្ថម្ភថវិកាចំនួន ២៥០០ដុល្លារ និងស៊ីម៉ង់ ១០តោន យកទៅ ប្រើប្រាស់តាមការចាំបាច់ ហើយបានជូនសមាជិក សមាជិកាក្នុងអង្គពិធីម្នាក់ៗ ១ម៉ឺនរៀលផងដែរ។ បន្ទាប់មកលោក បាន បន្តដំណើរទៅកាត់ខ្សែបូរបញ្ចុះបឋមសិលាកសាងអគារសិក្សា០១ខ្នង មាន០៥ បន្ទាប់ក្នុងបរិវេណវត្តត្រពាំងព្រីង ដែលបានជួយឧបត្ថម្ភដោយលោកសេង ប៊ុនធី និងភរិយាអស់ទឹកប្រាក់ចំនួន ៥ ម៉ឺនដុល្លារ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print