មនុស្សបីនាក់បានស្លាប់និងរបួសនៅលើផ្លូវជាតិលេខ៧ ដោយគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ យ៉ាងហោចណាស់មានមនុស្សពីរនាក់បាន ស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ កើតឡើងដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ។

ប្រភពព័ត៌មានបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងវេលាម៉ោង ១៦:៥០ នាទី ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៨-១៩៩ លើផ្លូវជាតិលេខ៧  ស្ថិតនៅភូមិចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍នេះកើតឡើង
រវាងរថយន្តម៉ាកកាមរីហេីម (camry) ពណ៌ស្លែ ពាក់ស្លាក់លេខកំពង់ចាម 2A-0459  និងម៉ូតូម៉ាកហុងដា ឌ្រីមសេ១២៥  ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 2I-6550 ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាក កាមរីហេីម (camry) បេីកបរក្នុងទិសដៅពីកេីតទៅលិច តាមបណ្ដោយផ្លូវជាតិលេខ៧។ លុះបេីកបរដល់ចំណុច កេីតហេតុបានឡេីងវ៉ាជែងរថយន្តមួយគ្រឿង (មិនស្គាល់ម៉ាក) មិនផុតក៏ទៅបុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ បេីកបរក្នុងទិសពីលិចទៅទិសខាងកេីតចំពីមុខផ្នែកខាងឆ្វេងពេញទំហឹងតែម្ដង បណ្តាឲ្យអ្នកបើកបរម៉ូតូឈ្មោះ ស៊ន ស៊ាងហៃ ភេទប្រុស អាយុ ៣៧ ឆ្នាំជាតិខ្មែរ នៅភូមិជាំសោម ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ (ស្លាប់នៅនឹងកន្លែងកេីតហេតុ) និងអ្នករួមដំណើរ ០២ នាក់ទៀត ៖ ១-ឈ្មោះ ស៊ាប អូន ភេទប្រុស អាយុ ២៥ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ៩៤ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ(ស្លាប់នៅនឹងកន្លែងកេីតហេតុ) , ២-ឈ្មោះ រិន សេងហ៊ុន ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិតាសិត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (របួសធ្ងន់) ។

ក្រោយកើតហេតុអ្នកបើកបររថយន្តម៉ាកកាមរីគូទហេីម មិនស្គាល់អត្តសញ្ញាណ និងអាស័យដ្ឋានបានទុករថ យន្តចោលនៅកន្លែងកេីតហេតុ ហេីយរត់គេចខ្លួនបាត់ ។

ដោយឡែក អ្នករបួសត្រូវបានបញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ ។ ចំណែកឯសាកសពត្រូវបានជំនាញនគរបាលចរាចរណ៍ប្រគល់ជូនក្រុមគ្រួសារ ដេីម្បីយកទៅធ្វេីបុណ្យ តាមប្រពៃណីខ្មែរ ។

វត្ថុតាងរថយន្តចំនួន ០១ គ្រឿង និងម៉ូូតូចំនួន ០១ គ្រឿង ត្រូវបានជំនាញនគរបាលចរាចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដេីម្បីចងក្រងសំណុំរឿងដោះស្រាយតាមនីតិវិធី ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print