ផ្លូវបេតុងមួយខ្សែនៅខាងជើងសាលាខណ្ឌសែនសុខដែលរងការខូចខាតនោះត្រូវអាជ្ញាធរចុះទៅពិនិត្យ

ចែករំលែក៖

ភ្នំពេញ ៖ លោក ហោ វាសនា អភិបាលរងខណ្ឌតំណាងលោក ម៉ូវ ម៉ានិត អភិបាលនៃគណះអភិបាលខណ្ឌសែនសុខបានចុះពិនិត្យមើលផ្លូវបេតុងមួយខ្សែកំពង់តែរងការខូចខាតដោយកន្លែងនោះដើម្បីស្ថាបនាឡើងវិញក្នុងពេលឆាប់ៗនេះដើម្បីសំរួលដល់ប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរ។

ផ្លូវបេតុងនេះមានទីតាំងស្ថិតនៅខាងជើងជាប់សាលាខណ្ឌ សែនសុខ ក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង។ហើនៅរសៀលថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨នេះលោក ហោ វាសនា អភិបាលរងខណ្ឌតំណាងលោក ម៉ូវ ម៉ានិត អភិបាលនៃគណះអភិបាលខណ្ឌសែនសុខបានដឹកនាំមន្ត្រីសាលាខណ្ឌនិងតំណាងក្រុមហ៊ុនលាយបេតុង BST បានចុះពិនិត្យនិងសិក្សាដើម្បីស្ថាបនាឡើងវិញដោយប្រើថវិការរបស់ក្រុមហ៊ុន។

លោក ហោ វាសនា អភិបាលរងខណ្ឌ បានអោយដឹងថាដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរតាមបណ្តោយផ្លូវខាងលើទើបអាជ្ញាធរខណ្ឌសែនសុខក្រោមការដឹកនាំរបស់លោក ម៉ូវ ម៉ានិត បានបញ្ជាឲ្យលោកដឹកនាំមន្ត្រីសាលាខណ្ឌនិងតំណាងក្រុមហ៊ុនលាយបេតុងចុះមកពិិនិត្យនិងគ្រោងស្ថាបនានៅសប្តាហ៍ក្រោយនេះដែលមានទទឹង៦ម៉ែត្រគុណនិងបបណ្តោយ៧០ម៉ែត្រក្រាលឆ្អឹងដែកនិងចាក់បេតុងតាមការស្នើសុំរបស់អាជ្ញាធរខណ្ឌសែនសុខ៕ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print