រថយន្តហាយឡែនឌ័របើកបត់មិនប្រយ័ត្នត្រូវម៉ូតូអាយ ខុនបុកបណ្តាលអោយស្លាប់ម្នាក់របួស២នាក់

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិង២នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខណះពួកគេជិះម៉ូតូលឿនជ្រុលបុកជាមួយរថយន្តហាយឡែនឌ័រដែលបត់មិនប្រយ័ត្ន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង ៣០នាទីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨នៅចំណុចគល់ស្ពានអាកាស៧មករាខាងកើតតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរ៉ុស្សុី ស្ថិតក្នុងសង្កាត់ទឹកល្អក១ ខណ្ឌទួលគោករាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះឈួនវិសាល ភេទប្រុសអាយុ១៨ឆ្នាំមុខរបរកាត់ដេ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។មានស្រុកកំណើតនៅភូមិធំ​ឃុំកំពែង ស្រុកគីវង់ ខេត្តតាកែវ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាមុន ពេែលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកអាយ ខុន ពណ៍ទឹកក្រូចលាយស ពាក់ស្លាកលេខភ្នំពេញ1AV 8036 ជិះគ្នា៣នាក់ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរ៉ុស្សី ក្នុងទិសដៅពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រ ពណ៍ទឹកប្រាប់មិនចាំស្លាកលេខ ធ្វើដំណើរចុះពីស្ពានអាកាស៧មករាក្នុងទិសដៅពីលិចទៅកើតហើយបានបតទៅលិចវិញដោយមិនបានប្រុងប្រយ័ត្នក៏ត្រូវម៉ូតូបុកពេញទំហឹងបណ្តាលអោយស្លាប់ភ្លាមម្នាក់និង២នាក់ទៀតរងរបួសធ្ងន់ស្រាល់។

ភ្លាមៗនោះរថយន្តបានបើកគេចខ្លួនបាត់ ចំណែកអ្នក រងរបួសត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងប្រគល់សពទៅក្រុមគ្រួសារដើម្បី យកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំបងប្អូនយកឯកសារមកទទួលវិញ៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print