ក្រសួង​ធនធានទឹក និងឧតុនិយម ព្យាករណ៍អំពីស្ថាន ភាពអាកាសធាតុថ្ងៃនេះ (៦ ខែមិថុនា​ ឆ្នាំ២០១៨)

ចែករំលែក៖

ភ្នំពេញ ៖ មន្ត្រីក្រសួងធនធានទឹក នៅថ្ងៃនេះបានចេញ សេចក្តីជូនដំណឹងអំពីការព្យាករណ៍អាកាសធាតុបញ្ជាក់ ថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីវិសម្ពាធទាប  លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖

១-តំបន់វាលទំនាបៈសីតុណ្ហភាពអប្បបរមាពី23 – 250C និងអតិបរមាពី31- 330C ផ្ទៃមេឃមានពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិសនិរតី មានល្បឿនពី2 – 4m/s  នឹងអាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅផ្នែកខ្លះ នៃរាជធានីភ្នំពេញ ខេត្តកណ្ដាល  កំពង់ស្ពឺ តាកែវ ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ឆ្នាំង កំពង់ធំ  ព្រៃវែង ស្វាយរៀង បន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ។

២-តំបន់ខ្ពង់រាបៈ សីតុណ្ហភាពអប្បបរមាពី23  –  250C និងអតិបរមាពី32  – 340C ផ្ទៃមេឃមានពពកពីមធ្យម​ទៅច្រើន ខ្យល់បក់មកពីទិសនិរតី មានល្បឿនពី3-5m/s  នឹងអាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅផ្នែកខ្លះ នៃខេត្ត ស្ទឹងត្រែង  រតនគិរី មណ្ឌលគិរីកំពង់ចាម ព្រះវិហារ និងខេត្តត្បូងឃ្មុំ ។

៣-តំបន់មាត់សមុទ្រៈសីតុណ្ហភាពអប្បបរមាពី22 – 240C​ និងអតិបរមាពី31- 330C ផ្ទៃមេឃ​មានពពកពីមធ្យម ទៅច្រើន ខ្យល់បក់មកពីទិសនិរតីមានល្បឿនពី3 – 5m/s ​​នឹងអាចមានភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅផ្នែកខ្លះនៃខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុង រលកសមុទ្រអាចមានកំពស់ពី0.50m -​1.00m។

...

សេចក្ដីជូនដំណឹងបន្តថា ការព្យាករណ៍អាកាសធាតុថ្ងៃទី 07 – 09 ខែ មិថុនា ឆ្នាំ 2018៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print