ពលរដ្ឋខ្មែរមួយគ្រួសារពុលផ្សិត គ្រូពេទ្យជួយសង្គ្រោះទាន់ពេល

ចែករំលែក៖

ថៃ ៖ មូយគ្រួសារ ក្រោយពីពុលផ្សិត បណ្ដាលឲ្យក្អួតចង្អោនឹងរាក សំណាងល្អក្រុមជួយសង្រ្គោះ នាំទៅសង្រ្គោះនៅមន្ទីរពេទ្យរួចជីវិត។កាលពីវេលាម៉ោង១០ ថ្ហៃទី១០ខែមិថុនា ២០១៨។ឋិតនៅ ឃុំហួយយ៉ាង ស្រុកគ្លែង ខេត្តរះយ៉ង ប្រទេសថៃ ។

ជនរងគ្រោះដែលពុលផ្សិតខាងលើ ជាគ្រួសារតែមួយ រួមមាន៖
១-ឈ្មោះ ភាព អាយុ៣៦ឆ្នាំ ជាឪពុក
២-ឈ្មោះ ចាន់ កែវ អាយុ៣៦ឆ្នាំ ជាម្ដាយ នឹងកូនប្រុសស្រី ជនជាតិខ្មែរ។

សមត្ថកិច្ចបញ្ជាក់ថាដោយទទួលបានសេចក្ដីរាយការណ៍ ករណីហូបផ្សិតពុលហើយ មានអាការះរាកនឹងក្អួតមិនឈប់ឈអាជ្ញាជរបានសហការជាមួយសមត្ថកិច្ច ចុះទៅត្រួតពិនិត្យភ្លាមៗក៏ ប្រទះឃើញអ្នកភូមិកំពង់ នាំគ្នាឈរនៅមុខផ្ទះ មានប្ដី ប្រពន្ធ កូនប្រុស នឹងកូនស្រី៤នាក់ កំពង់ឈឺពោះយ៉ាងខ្លាំង ក្រោយពីយកផ្សិតមិនស្គាល់ មកធ្វើអាហារហូប បណ្ដាលឲ្យឈឺពោះ រាករូស ក្អួតចង្អោមិនឈប់ ទើបនាំទៅមន្ទីរពេទ្យ ដើម្បី​លាងពោះភ្លាមៗ ដោយនាំយកផ្សិតទៅពិនិត្យផងដែរ។

ក្រោយសួរនាំគ្រួសាររងគ្រោះទើបដឹងថាបានដកផ្សិតមកពីចំការកៅស៊ូ គិតថាជាផ្សិតពុល ស្រដៀងនឹងផ្សិតដែលធ្លាប់ហូប ទើបយកមកស្លរហួបជាមួយបាយ ស្រាប់តែហូបចូលម្នាក់មួយស្លាបព្រា អាការះក៏ផ្ដើមចេញ​មក​ភ្លាមៗ គ្រប់គ្នាក្អួតមិនឈប់ នឹងមានអាការះឈឺពោះ ទើបប្រញ៉ាប់ស្រែកប្រាប់ អ្នកជិតខាងឲ្យជួយ សំណាងល្អដែលក្រុម ជួយសង្រ្គោះមកដល់លឿន ទើបនាំទៅលាងពោះទាន់ពេល ទើបរួចពីសេចក្ដីស្លាប់។

ក្រោយពីពេទ្យ ផ្ដល់ការព្យាបាលដោយ វិធីលាងពោះគ្រប់គ្នា ទើបផុតគ្រោះថ្នាក់ ហើយក៏ឲ្យត្រឡប់ទៅផ្ទះហើយ ព្រមទាំងអប់រំកុំយកផ្សិតដែលមិនស្គាល់ មកទទួលទានដាច់ខាត ព្រោះផ្សិតមួយចំនួនមានជាតិពុលខ្លាំង រហូតបាត់បង់ជីវិតភ្លាមៗ តែលើកនេះគិតថាសំណាងល្អ យកជាតិពុលចេញមកអស់ ទើបជួយជីវិតទាន់ សម្រាប់ផ្សិតខាងលើ នៅមិនទាន់ស្គាល់ច្បាស់នៅឡើយ ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print