ប្រធានាធិបតីកូរ៉េខាងត្បូងចេញសារលិខិតមុន ជំនួបកំពូល សហរដ្ឋអាមេរិកនិងប្រទែសកូរ៉េខាងជើង

ចែករំលែក៖

សារព័ត៌មាន ស៊ីនហួរបានផ្សាយថា ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង នឹងចេញសេចក្តីប្រកាស នៅថ្ងៃទី១១ ខែមិថុនានេះ មុនកិច្ចប្រជុំអាមេរិក-កូរ៉េ ខាងជើង ១ថ្ងៃ ។

មានប្រសាសន៍នៅក្នុងសន្និសីទ កាសែត អ្នកនាំពាក្យ ប្រធានាធិបតីកូរ៉េខាង ត្បូង លោក Kim Eui Kyeom បានបញ្ជាក់ ថា មេដឹកនាំកូរ៉េខាងត្បូង បានយកចិត្ត ទុកដាក់ដល់ ជំនួបប្រវត្តិសាស្ត្រ និង បង្ហាញពីក្តីសង្ឃឹមទទួលបានផ្លែផ្កាយ៉ាងល្អបំផុត។

ជាមួយគ្នានេះដែរ សារព័ត៌មានយុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា មន្ត្រីជាន់ខ្ពស់ អាមេរិក និងកូរ៉េខាងជើង បានជួបពិភាក្សាលើរបៀបវារៈនៃកិច្ចប្រជុំកំពូល។
ចំណែកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំនិងមេដឹកនាំគីម ជុងអ៊ុន បានជួប ពិភាក្សាដោយផ្ទាល់ជាមួយគ្នានៅថ្ងៃទី១១ខែមិថុនានេះ ដោយជំនួបតែពីរនាក់ ប៉ុណ្ណោះ ជាមួយនឹងអ្នកបកប្រែមុនជំនួបជាផ្លូវការនៅថ្ងៃទី ១២ខែមិថុនា។ ជំនួប ផ្ទាល់ពីរនាក់ធ្វើឡើងរយៈពេលជាង២ ម៉ោង ។

សហគមន៍អន្តរជាតិ កំពុងតែចាប់អារម្មណ៍ខ្លាំងបំផុតនៅក្នុងជំនួបកំពូល អាមេរិក-កូរ៉េខាងជើង ដោយសង្ឃឹមថានិងទទួល បានជោគជ័យ នាំមកនូវសន្តិភាពដល់តំបន់ទាំងមូល។

ចំពោះក្តីសង្ឃឹមរបស់អន្តរជាតិ ពីលទ្ធ ផលនៃកិច្ចប្រជុំ មេដឹកនាំអាមេរិក បាន បញ្ចាក់ថា នេះគ្រាន់តែជាចំណុចចាប់ផ្តើមនៃដំណើរការយូអង្វែង ក្នុងការលុបបំបាត់ បរមាណូ នាំមកនូវសន្តិភាពជារៀងរហូត។
ជំនួបលើកទី១មិនទាន់ចាប់ផ្តើមផងលោកគីម ជុងអ៊ុន បានអញ្ជើញលោកត្រាំ ទៅកាន់ទីក្រុងព្យុងយ៉ាងទៅហើយ។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានផ្សាយថា ជំនួបកំពូលនៅសិង្ហបុរី មិនទាន់ចាប់ ផ្តើមជាផ្លូវការផង មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានអញ្ជើញប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់ទីក្រុងព្យុងយ៉ាងនៅខែកក្កដា ខាងមុខ។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បាន ផ្សាយថា ជំនួបពិភាក្សារវាងអាមេរិកនឹង កូរ៉េខាងជើង ផ្តោតសំខាន់ទៅលើទំនាក់ ទំនងជាមួយបណ្តាប្រទេស នឹងបង្កើន បណ្តាញសន្តិភាពយូរអង្វែង ក៏ដូចជាការ លុបបំបាត់អាវុធបរមាណូ នៅឧបទ្វីបកូរ៉េ។

នៅក្នុងជំនួបពិភាក្សារវាង នាយករដ្ឋ មន្ត្រីសិង្ហបុរី Lee Hsien Loong និង ប្រធា នាធិបតីដូណាល់ ត្រាំនៅថ្ងៃទី១១ខែមិថុនា នេះ លោកត្រាំបានបង្ហាញពីជំនឿចិត្តទទួលបានជោគជ័យ ។

គួរបញ្ជាក់ថា ក្នុងជំនួបជាប្រវត្តិសាស្ត្រខាងមុខនេះ អន្តរជាតិក៏រំពឹងដែរថា មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាពីការរំសាយអាវុធនុយក្លេអ៊ែរ ដើម្បីសន្តិភាពជាអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ និងបញ្ហាមួយចំនួនទៀត ទាក់ទិននឹងទំនាក់ទំនង រវាងអាមេរិក នឹង កូរ៉េខាងជើង ជាពិសេសគឺការដកទណ្ឌ កម្ម៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print