ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ នាយឧត្តមសេនីយ៍ វ៉ៃ ហ្វេនហេ WEI FENGHE សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន នឹងដឹកនាំគណៈប្រតិភូអញ្ញើញមកទស្សនកិច្ចផ្លូវការនៅ កម្ពុជា ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការពារជាតិ នៅព្រឹកថ្ងៃ ទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ ។
ដំណើរទស្សនកិច្ចនេះ នាយឧត្តមសេនីយ៍ វ៉ៃ ហ្វេនហេ WEI FENGHE នឹង ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមាន សន្តិភាព ទីស្តីការគណៈនាយករដ្ឋមន្ត្រី នឹងដឹកនាំប្រតីភូការពារប្រទេសចិន ចូលជួបពិភាក្សាការងារជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។
ក្នុងនោះ នាយឧត្តមសេនីយ៍ វ៉ៃ ហ្វេនហេ WEI FENGHE ព្រមទាំងគណៈប្រតិភូ នឹងអញ្ជើញក្នុងពិធីបើកសម្ពោធ ពិពណ៌យោធាកម្ពុជា-ចិន ក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងការពារជាតិនៃ ប្រទសទាំងពីរ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ រាជធានីភ្នំពេញ ៕ នគរដ្រេហ្គន