DJ cake បង្កើតក្រុមឌីជេនារីជំនាញចេញប្រកួតប្រជែងទីផ្សារក្នុងនិងក្រៅប្រទេស

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីសម្លឹងឃើញពីការរីកចម្រើនផ្នែកទីផ្សារ DJ នៅក្នុងស្រុក និងក្រៅស្រុកនោះ DJ Cake បានប្រកាសជំរុញការបណ្តុះបណ្តាលជំនាញ DJ ផ្នែកនារីឲ្យបានកាន់តែច្រើន។ ការលើកឡើងនេះធ្វើឡើងក្នុងកម្មវីធីប្រកាសឈ្មោះកម្មវិធីប្រកួតប្រជែងDJ ផ្នែកនារី មានឈ្មោះថា “Kloud DJ IDol”  ដែលបានរៀបចំធ្វើឡើងកាលពីយប់ថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៨នា DJs Station Pup ក្បែរកោះពេជ្រ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគ្រប់ក្លឹបកម្សាន្តទាំងអស់បានបង្ហាញពីតម្រូវការDJ ជំនាញជាច្រើនរូបរហូតក្លឹបកម្សាន្តខ្លះបានជួល DJប្រុសស្រីល្បីឈ្មោះជាច្រើនមកពីក្រៅប្រទេសជាមួយនឹងតម្លៃខ្លួនថ្លៃកប់ពពក។ DJ Cakeបានអោយដឹងថាលោកបានសហការទាំងឌីជេខ្មែរនិងបរទេសដើម្បីរៀបចំក៏ដូចជាផ្តួចផ្តើមអោយនារីៗស្រឡាញ់អាជីពឌីជេមានឱកាសមកប្រឡងប្រកួតប្រជែងជាមួយការបង្កើតថ្មីនេះ។

យ៉ាងណាមិញលោកបានសម្តែងការសោកស្តាយខណៈមានមហាជនមួយចំនួនមិនអោយតម្លៃលើឌីជេនារីសុទ្ឋតែនិយាយថាការងារDJនារីគឺមិនល្អជាស្រីៗឡូយឆាយរកស៊ីធ្វើការតែពេលយប់។លោកថាក្នុងការប្រកួតប្រជែងនេះទៀតមានតែឌីជេនារី២០រូបប៉ុណ្ណោះត្រូវបានជ្រើសរើសឡើងក្នុងពេលអ្នកដាក់ពាក្យចូលរួមមិនសូវកក្រើកទេ។លោកអះអាងទៀតថាចង់អោយមានឌីជេខ្មែរចេញទៅកើបលុយនៅស្រុកគេអោយដូចឌីជេគេមកយកលុយនៅស្រុកយើងចឹង។ជាពិសេសជាងនេះទៅទៀតរាល់ពេលយើងចង់យកឌីជេជំនាញមានស្នាដៃផ្នែកស្រីៗចេញពីប្រទេសយើងគឺលំបាកហើយចេះតែគិតថាខ្មាស់ស្រុកគេ។បើទោះជាកម្មវិធីមិនមានការគាំទ្របរាជ័យលោកជាអ្នកសហការធ្វើជាមួយបងប្អូនឌីជេយើងនៅតែតតាំងឬតាំងចិត្តបង្កើតនៅវគ្គក្រោយៗទៀតមិនរុញរាដកថយឡើយ។

កញ្ញាម៉ៅ ពេជ្រជីវ៉ាហៅឌីជេ Snow Yដែលចាប់ការងារជាឌីជេបានសម្តែងការអាក់អន់ចិត្តខ្លះដែរនៅពេលអាជីពឌីជេនារីនៅស្រុកខ្មែរចុះអន់ថយ។ទោះជាយ៉ាងណាក្តីនាងនិងពុះពារចាប់អាជីពនេះ។បន្ថែមពីលើកញ្ញាជីវ៉ាក៍ត្រៀមខ្លួនរួចជាស្រេចដើម្បីចែករំលែកបទពិសោធន៍ជូនដល់បេក្ខនារីឌីជេប្រឡងវគ្គថ្មីអោយអស់ពីចិត្តដោយគ្មានលាក់លៀម។

គួរបញ្ជាក់ដែរថាសម្រាប់ម្ចាស់ជ័យលាភីលេខ១ទទួលបានប្រាក់លើកទឹកចិត្ត១ពាន់ដុល្លារ ។ លេខ១ដល់ លេខ៣ខាងក្រុមការងាររៀមច្បងនឹងស្វះស្វែងរកកន្លែងអោយចូលធ្វើការមានទីផ្សារលើកកម្ពស់ជីវភាពបានប្រសើរជាបន្តទៀតផងដែរ៕  ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print