ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១មិថុនា រាជធានី-ខេត្តនឹងមាន ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ , តំបន់សមុទ្រនឹងមានភ្លៀងធ្លាក់បន្តបន្ទាប់ នឹងមានខ្យល់បោកបក់ខ្លាំង

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និងឧតុនិយម​បានព្យាករអំពីអាកាសធាតុដោយបានបង្ហាញ ថា សម្រាប់ថ្ងៃនេះ និងចាប់ពីថ្ងៃទី១៩-២១ ខែមិថុនា ឆ្នាំ២០១៨ ស្ថានភាពអាកាសធាតុនៃ ព្រះរាជាណាចក្រ​កម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប ដែលលក្ខណៈបែបនេះធ្វើឲ្យ​អាកាសធាតុនៅថ្ងៃនេះ ៖

 តំបន់វាលទំនាប ៖ សីតុណ្ហភាពអប្បបរមាពី23 – 250C និងអតិបរមាពី33 – 350C  ផ្ទៃមេឃ មានពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិសនិរតី មានល្បឿនពី3-5m/s    នឹងអាចមាន​ភ្លៀង ផ្គរ និងខ្យល់កន្ត្រាក់នៅផ្នែកខ្លះនៃរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ​ កំពង់ស្ពឺ កំពង់ឆ្នាំង ព្រៃវែង ស្វាយរៀង កំពង់ធំ ពោធ៍សាត់ សៀមរាប ប៉ៃលិន បាត់ដំបង បន្ទាយ មានជ័យ និងខេត្តឧត្តរមានជ័យ ។

តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពអប្បបរមាពី 22-240C និងអតិបរមាពី 32-340C ផ្ទៃមេឃមាន ពពកពីមធ្យម​ទៅច្រើន ខ្យល់បក់មកពីទិសនិរតី មានល្បឿនពី 3-5m/s  នឹងអាចមានភ្លៀង ផ្គរ និងខ្យល់កន្ត្រាក់នៅផ្នែកខ្លះនៃខេត្ត ត្បូងឃ្មុំ កំពង់ចាម ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគីរី និងខេត្តព្រះវិហារ ។

តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមាពី 22-240C​  និងអតិបរមាពី 30-320C  ផ្ទៃមេឃ​មានពពកពីមធ្យមទៅច្រើនខ្យល់បក់មកពីទិសនិរតីមានល្បឿនពី 4-6m/s  នឹងអាចមាន ភ្លៀង ផ្គរ និងខ្យល់កន្ត្រាក់នៅផ្នែកខ្លះ នៃខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង រលក​សមុទ្រអាចមានកំពស់ពី0.50m -​1.50m ៕ នគរដ្រេហ្គន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print