ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋបានរិះគន់ថា ឈ្មួញដីដ៏ល្បីឈ្មោះម្នាក់កំពុងតែក្លាយខ្លួនជាថៅកែអ្នកមានដ៏ស្ដុកស្ដម ប្រចាំភូមិភ្នំក្រោម សង្កាត់ចុងឃ្នាស ខេត្តសៀមរាប ក្រៅពីរកស៊ីជីកដីលក់បានលួច ដឹកឈើប្រណីតប្រភេទធ្នង់ទាំងកណ្ដាល ថ្ងៃ បញ្ឈឺឌឺដងដាក់សមត្ថកិច្ចតាមដងផ្លូវ ធ្វើឲ្យមន្រ្ដីទាំងនោះតឹងទ្រូងស្ទើរបែកធ្លាយ បានត្រឹមឈរមើល មិនហ៊ានបង្រ្កាបទុកឲ្យឈ្មួញរូបនេះដឹកឈើយ៉ាងរលូន ។
ជាក់ស្ដែងឈ្មួញដីដែលត្រូវបានគេស្គាល់ឈ្មោះ សិទ្ធិ ជាថៅកែដី និងស្រះត្រីរាប់សិបកន្លែងប្រចាំភូមិភ្នំក្រោម សង្កាត់សៀមរាប ខេត្តសៀមរាបបានឲ្យកូនចៅ ដឹកឈើ ប្រណីតប្រភេទធ្នង់ឆ្លងកាត់ប៉ុស្ដិ៍នគរបាល រដ្នបាល សង្កាត់សៀមរាប បានយ៉ាងរលូន ដោយករណីនេះមានការសង្ស័យថា មាន ការត្រូវរ៉ូវជាមួយមន្រ្ដីជំនាញរដ្ឋ បាលព្រៃឈើ និងសមត្ថកិច្ចទាំងនោះ ជាអ្នកបើក ដៃឲ្យ ឈ្មួញ ទើបហ៊ានដឹកឈើប្រណីត ទាំងថ្ងៃបែបនេះ។
តាមប្រភពច្បាស់ការណ៍មួយបាន បញ្ជាក់យ៉ាងច្បាស់ថា ឈ្មួញដីឈ្មោះសិទ្ធិ ធ្លាប់បានចាក់ដីលុបប្រឡាយមេ បង្ហូរទឹក ដោយមានការឃុបឃឹត ពីអាជ្ញាធរ ភូមិ ឃុំ នៅទីនោះបើកដៃឲ្យឈ្មួញរូបនេះធ្វើអ្វីតាមតែអំពើចិត្តប្រព្រឹត្តបទល្មើស ម៉ាសេរីពុំមាន ការហាមឃាតនោះទេ ។ រហូតថ្ងៃនេះបានលួចដឹកឈើប្រណីតថែមទៀត ។
លោក សិទ្ធិ ធ្លាប់បានសួរអ្នកសារ ព័ត៌ មានថា តើគាត់ដឹកឈើទៅជ្រៀកសម្រាប់ប្រាស់នោះ តើខ្ញុំខុសដែរឬទេ?
យ៉ាងណាលោក ឡឹង សុ ខា មន្រ្ដី ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបបាន បញ្ចាក់យ៉ាងច្បាស់ថា ការដឹកឈើប្រណីត ទោះជាទ្រង់ទ្រាយ តួចធំ បែបណាក៏ដោយ បើគ្មានច្បាប់អនុញ្ញាតទេ គឺខុសហើយមិន បាច់ប្រកែកទេ ៕ ប៊ុនរិទ្ធី