គោលនយោបាយអន្តោប្រវេសន៍របស់ សហរដ្ឋអាមេរិករងការរិះគន់យ៉ាងខ្លាំងពីមហាជន

ចែករំលែក៖

គ្រួសារជាច្រើនដែលបានព្យាយាមឆ្លងកាត់ព្រំដែនចូលទៅកាន់អាមេរិកសុំភៀសខ្លួនរស់នៅកំពុងតែប្រឈមនឹង បទល្មើសព្រហ្មទណ្ឌដោយសារតែការចូលទឹកដី អាមេរិកខុសច្បាប់។

គោលនយោបាយមិនយោគយល់ របស់អាមេរិក (Zero Tolerance) របស់រដ្ឋាភិបាលដូណាល់ ត្រាំដើម្បីរារាំង ជនអន្តោប្រវេសន៍ ខុសច្បាប់ចូលក្នុងទឹកដី អាមេរិក កំពុងតែ រងការថ្កោលទោសយ៉ាង ខ្លាំង ដោយសារតែគោលនយោបាយទាំងនោះបានធ្វើឲ្យគ្រួសារបែកបាក់ និង បង្ក ឲ្យមាន វិវាទផ្ទៃក្នុង អ្នកនយោបាយអាមេ រិក។

គោលនយោបាយអាមេរិកកំពុងតែ ធ្វើឲ្យកុមាររាប់ពាន់នាក់ ត្រូវ បែកបាក់ គ្រួសារ។ សារព័ត៌មាន AFP បានផ្សាយថា មានកុមារជាង ២០០០នាក់ ត្រូវបែកបាក់ជាមួយឪពុកម្តាយចាប់តាំងពីពាក់កណ្តាលខែមេសា កន្លងទៅ។ គ្រួរសារជាច្រើនបានព្យាយាមឆ្លងកាត់ព្រំដែនចូលទៅកាន់ទឹកដីអាមេរិក សុំភៀសខ្លួនត្រូវបានចាប់ឃុំខ្លួននិងចោទប្រកាន់ទោសពីបទ ឆ្លងដែនខុស ច្បាប់។

ជាច្រើនថ្ងៃកន្លងមក ពលរដ្ឋ នៅទូទាំង ទឹកដីអាមេរិក បាននាំគ្នាដង្ហែក្បួនបាតុកម្ម ដែលមានឈ្មោះថា Families Belong Together ដើម្បីប្រឆាំងនឹង គោលនយោ បាយមិនយោគយល់របស់អាមេរិក។

ក្នុងពេលជាមួយគ្នានេះ អគ្គលេខា ធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់ថា គោលនយោ បាយ មិនយោគយល់ របស់លោកដូណាល់ ត្រាំបានធ្វើឲ្យមានការបែកបាក់គ្រួសារ ជាង២០០០ នាក់ នៅតំបន់ព្រំដែនអាមេរិកមិុចស៊ីកូ។លោកបញ្ជាក់ទៀតថាត្រូវតែគោរពច្បាប់អន្តរជាតិស្តីពីជនភៀសខ្លួន បញ្ចៀស ធ្វើឲ្យប៉ះពាល់ដល់ កុមារ ។

គោលនយោបាយខាងលើបានធ្វើ ឲ្យ មានវិវាទ ផ្ទៃក្នុងអ្នកនយោបាយអាមេរិក ទាំងនៅក្នុងគណបក្សសាធារណរដ្ឋកាន់ អំណាចផងដែរ ដោយសារតែ តំណាង រាស្ត្រអាមេរិកជាច្រើនរូបក៏មានប្រវត្តិជាកូនចៅ ជនភៀសខ្លួនដូចគ្នា។

ផ្ទុយទៅវិញនៅតំបន់អឺរ៉ុបដែលជាតំបន់ប្រឈមនឹងវិបត្តិជនភៀសខ្លួនខ្លាំងជាងគេបំផុត ដែលមានពលរដ្ឋរាប់សែននាក់ចូលទៅកាន់អឺរ៉ុបដោយខុសច្បាប់តែ ពេលនេះ អឺរ៉ុបបានស្រុះស្រួលគ្នា ដោះស្រាយវិបត្តិ ទាំងនោះ។

លោកស្រីប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ អេនហ្គេឡា មែរគែល បានស្រុះស្រួលនៅ រសៀលថ្ងៃចន្ទនេះ ជាមួយគណបក្សសង្គម គ្រិស្តសាសនា CSU ដែលជាដៃគូក្នុងរដ្ឋា ភិបាលចម្រុះ ពង្រឹងនយោបាយអន្តោ ប្រវេសន៍។ ជាការសម្របសម្រួលគ្នា ក្នុងក្តី សង្ឃឹមថា នៅថ្ងៃទី ២៨ និង២៩ខែ មិថុនានេះ នាឱកាសបើកជំនួបកំពូល សហភាពអឺរ៉ុបនឹងរកឃើញកិច្ចព្រមព្រៀងដោះស្រាយវិបត្តិអន្តោប្រវេសន៍។

ស្ថានភាពនយោបាយនៅអាល្លឺម៉ង់ មានភាពពុះកញ្ជ្រោលខ្លាំងណាស់ នៅ ចន្ទទី១៨មិថុនានេះ។ មុនពេលរសៀល បន្តិច រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជា ប្រធានគណបក្សសង្គមគ្រិស្តសាសនា CSU (បក្សជាដៃគូមួយក្នុងរដ្ឋាភិបាល ចម្រុះអាល្លឺម៉ង់) បានដាក់ឱសានវាទកំណត់ពេលត្រឹមពីរសប្តាហ៍ឱ្យលោកស្រីនាយក រដ្ឋមន្ត្រី ចរចារកដំណោះស្រាយជាមួយ អឺរ៉ុបស្តីអំពីវិបត្តិអន្តោប្រវេសន៍ឱ្យឃើញ។ បើពុំនោះទេ អាល្លឺម៉ង់នឹងចាប់បណ្តេញ ជនអន្តោប្រវេសន៍ពីប្រទេស នូវរាល់ជនភៀសខ្លួនទាំងឡាយដែលមានឈ្មោះក្នុងបញ្ជីអន្តោប្រវេសន៍ចូលតាមច្រកអុីតាលីឬក្រិក ឬប្រទេសជាសមាជិកអឺរ៉ុបផ្សេង ទៀត។ ចំណែកជនភៀសខ្លួនដែលអាជ្ញាធរអាល្លឺម៉ង់បដិសេធមិនឱ្យសិទ្ធិជ្រកកោនហើយ ក៏នឹងត្រូវចាប់បញ្ជូនចេញភ្លាមទៅ វិញដែរ ចាប់ពីខែកក្កដាទៅ។

ឱសានវាទនេះត្រូវបានលោកស្រី មែរ គែលច្រានភ្លាម ព្រោះយល់ថាអាល្លឺម៉ង់មិនអាចបិទព្រំដែនជាស្វ័យ ប្រវត្តិ ប្រឆាំងនឹងការដាក់ពាក្យអ្នកសុំសិទ្ធិជ្រកកោនបានឡើយ បើទោះបីជាជំនួបកំពូលអឺរ៉ុបត្រូវ បរាជ័យក៏ដោយ។ ប៉ុន្តែលោកស្រី ព្រម សម្របសម្រួលនយោបាយរឹតបន្តឹង អន្តោ ប្រវេសន៍ ដោយត្រូវឱ្យបក្សសង្គមគ្រិស្តសាសនា CSU ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបក្សសម្ព័ន្ធប្រជាធិបតេយ្យគ្រិស្តសាសនិក CDU របស់លោកស្រីធ្វើការរួមគ្នា ទើបអាចចាត់ចែងបញ្ហាអន្តោប្រវេសន៍បានប្រសើរឡើង និងអាចកាត់បន្ថយទាំងចំនួនជនត្រូវចូលមកទឹកដីអាល្លឺម៉ង់ទៀត។

សម្រាប់លោកស្រីមែរគែល បើអាល្លឺម៉ង់ហ៊ានបណ្តេញជនអន្តោប្រវេសន៍ ដោយ គ្មានហេតុផល នោះអឺរ៉ុបទាំងមូលនឹងដួលធ្វើតាមជាក់ជាពុំខាន។ អន្តោប្រវេសន៍នឹងក្លាយជាវិបត្តិជាតិនិងអឺរ៉ុប ឬអាចនិយាយ បែបផ្សេងថា អឺរ៉ុបរួបរួម ឬប្រេះឆា អាស្រ័យលើអាល្លឺម៉ង់ហើយ។
សូមបញ្ជាក់ថាក្រោយការបោះ ឆ្នោត សភា និងដើម្បីចៀសវាងការជាប់គាំង នយោបាយជាតិគណបក្ស CSU និង CDU បានចាប់ដៃគ្នាបង្កើតរដ្ឋាភិបាលចម្រុះសព្វថ្ងៃ។

ប៉ុន្តែបក្សអភិរក្សស្តាំនិយមដូចគ្នាទាំងពីរនេះមាននយោបាយអន្តោប្រវេសន៍ខុសគ្នាស្រឡះ។ បក្សCSUរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានប្រឆាំងនឹងសេចក្តីសម្រេចទទួលយកជនភៀសខ្លួនរបស់លោកស្រី មែរគែល កាលពីឆ្នាំ២០១៥។ ម្យ៉ាងវិញ ទៀត គណបក្សសង្គមគ្រិស្តសាសនាបង្ហាញជំហរដាច់ខាតខ្លាំង ក៏ព្រោះតែការ បោះឆ្នោតតំបន់កាន់តែខិតមកដល់ (ខែតុលា) គណបក្សមិនចង់ឃើញ បក្សស្តាំជ្រុលនិយមឈ្នះដូចនៅ អុីតាលីឬអូទ្រីសទេ៕ ម៉ែវ សាធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print