ស្លុតចិត្ត! តារាសម្តែងអាលីយ៉ា ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរទាំងគ្មានប្រាក់និងសាច់ញាតិ

ចែករំលែក៖

​ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើល និងអាណិតអាសូរតារាសម្តែង និងពិធីការិនី អាលីយ៉ាជាពន់ពេកក្រោយពីស្ថានភាពសុខភាពធ្លាក់ដល់ភាពដុនដាបខ្លាំងហៅលែងលឺ។ នាងកំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រអស់ជាច្រើនថ្ងៃមកហើយរួមទាំងគ្មានមិត្តភ័ក្កិសាច់ញាតិមកមើលការខុសត្រូវដែលសូម្បីតែប្រាក់ក្នុខ្លួនមួយសេនក្នុងខ្លួន។

តារាស្រីដែលធ្លាប់តែរស់ក្នុងភាពស៊ីវីល័យបានធ្លាក់ខ្លួនស្ទើមិនគួរឲ្យជឿទាំងសភាពស្គមស្គាំងគ្មានកម្លាំងកំហែង និងមានជំងឺរសាកទងសួតធ្ងន់ធ្ងរគួរឲ្យអនិចាពន់ពេក។ ស្ថិតក្នុងសម្តីខ្សាវៗ ពោលទាំងដាក់បំពង់ខ្សល់អ៊ុកស៊ីសែន អាលីយ៉ា និយាយមិនបានច្រើននោះទេ នាងថាមិនមានអ្នកណាមកមើលថែនាងទេក្រោយនាងធ្លាក់ខ្លួនឈឺ ដែលធ្វើដំណើរពីខេត្តសៀមរាបមកសង្គ្រោះបន្ទាន់នៅភ្នំពេញ។

នាងថាសូម្បីតែខោអាវនៅជាប់ខ្លួនក៏គ្មានក្រោយពេលចោរលួចអស់សម្លៀកបំពាក់ដែលនាងទុកនៅក្នុងពេទ្យ។ និយាយទាំងស្រក់ទឹកភ្នែកក្តុកក្តួល តារាស្រីរូបនេះថាមិនដឹងជាទ្រាំបានដល់ពេលណាទេព្រោះចាប់តាំងពីនាងមានទ្រព្យមានហាងធ្លាក់ខ្លួនដល់សភាពបែបនេះគឺពិតជាអស់សង្ឃឹមសម្រាប់ជីវិតមួយនេះ។

គួរបញ្ជាក់ដែរថា អាលីយ៉ា បានចាប់ផ្តើមធ្លាក់ខ្លួនពីភាពស៊ីវីល័យក្រោយពីនាងរការវាយ ដំពីអតីតសង្សារ ហាងត្រូវគេរំលោភយក ការងារសិល្បៈត្រូវបាត់បង់ និងរងចាំភាពយុត្តិធម៌អស់ជាង២ឆ្នាំមកហើយ។

គេរំពឹងដែរថាតាមរយៈការផ្សព្វផ្សាយព័ត៌មាននេះសមាគមន៍សិល្បករខ្មែរដែលដឹកនាំដោយអ្នកនាង ចន ច័ន្ទលក្ខិណា និងសប្បុរសជននឹងផ្តល់ជាកម្លាំងចិត្ត និងជួយសង្គ្រោះជីវិតតារាស្រីរូបនេះផង គ្រាកន្លងមកដែលនាងធ្លាប់មានជីវភាពធូរធារ នាងធ្លាប់បង្កើតព្រឹត្តិការណ៍សិល្បៈ និងការប្រគំតន្ត្រីសប្បុរសធម៌ជួយដល់សិល្បករចាស់ៗពិសេស លោកព្រឹទ្ធាចារ្យ គង់ ណៃ និងប្រាជ្ញ ឈួនជាដើម៕​ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print