ភ្នំពេញ ៖ បុរសម្នាក់អាងខ្លួនជាមន្ត្រីនគរបាលជំនាញផ្នែកព្រហ្មទណ្ឌកំរិតធ្ងន់ស្នងការរាជធានីភ្នំពេញជិះម៉ូតូទៅបុកទូគរថយន្តគេពីក្រោយហើយទាអោយអ្នកបើកបររថយន្តសងថ្លៃខូចខាតម៉ូតូរបស់ខ្លួនថែមទៀត។
ហេតុការណ៍បានកើតឡើងកាលពីថ្ងៃព្រហស្បិ៍៩កើត ខែបឋមាសាឍ ឆ្នាំច ពស ២៥៦២ ត្រូវនិងថ្ងៃទី២១ មិថុនា ឆ្នាំ២០១៨វេលាម៉ោង១១និង៣៥នាទី នៅចំណុចភ្លើងស្តប់ខាងលិចមន្ទីរពេទ្យសែនសុខ(IU) តាមបណ្តោយផ្លូវលេខ១៩៨៦ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពពីអ្នកបើកបររថយន្តឈ្មោះ ឌី ភេទប្រុសអាយុជាង២០ឆ្នាំ បានអោយដឹងថា នៅមុនពេលកើតហេតុរូបគេបានបើករថយន្ត១គ្រឿងម៉ាកហុីយ៉ាន់ដាយព័ណខៀវពាក់ស្លាកលេខភ្នំពេញ3A0187ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតខ្លួនបានជាន់ហ្វាំងឈប់រងចាំភ្លើងស្តុប(ភ្លើងក្រហហម) ពេលនោះស្រាប់តែមានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ព័ណខ្មៅពាក់ស្លាកលេខកំពង់ស្ពឺ1G9651បើកបរដោយបុរស់ម្នាក់ឈ្មោះ ញឹម សុវណ្ណដេត អត្តលេខ (72178)ជាមន្ត្រីនគរបាលនៅការិយាល័យនគរបាលរាជធានីភ្នំពេញជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ជិះមកពីក្រោយហើយចាប់ហ្វាំងមិនទាន់ក៍ជ្រុលទៅបុកនិងរថយន្តគាត់ពីក្រោយតែម្តង។
ក្រោយលោក ញឹម សុវណ្ណដេត បានរករឿងអ្នកបើកបររថយន្តនោះអោយឈប់ហើយទាមទាសំណង់ពីអ្នកបើកបររថយន្តនោះថែមទៀតផងធ្វើ អោយប្រជាពលរដ្ឋដែលឃើញហេតុការហួសចិត្តយ៉ាងខ្លាំង។ដោយពួកគាត់លើកឡើងថាអាងខ្លួនជាមន្ត្រីនគរបាលជិះម៉ូតូទៅបុកទូគរថយន្តគេពីក្រោយហើយមិនកំហុសខ្លួនឯងបែជាទាមទាអោយគេសងថ្លៃខូចខាតអោយខ្លួនទៀតពិតជាអន់ចរិកមែន។
ក្រោយកើតហេតុដោយសារតែអ្នកបើកបររថយន្តខ្ជីវែងឆ្ងាយក៍សុំសងថ្លៃខូចខាតម៉ូតូអោយទៅលោក ញឹម សុវណ្ណដេត ជាមន្ត្រីនគរបាលនោះចំនួន៥មុឺនរៀលដើម្បីបញ្ចប់រឿងប៉ុន្តែលោក ញឹម សុវណ្ណដេត ជាមន្ត្រីនគរបាលនោះមិនព្រមយកទេដោយទាគេអោយសងចំនួន៨មុឺនរៀល។ក្រោយមកក៍មាននគរបាលចរាចរខណ្ឌសែនសុខមកធ្វើការសម្របសម្រួលទើបលោក ញឹម សុវណ្ណដេត ជាមន្ត្រីនគរបាលនោះព្រមយកបញ្ចប់រឿង៕ ដោយ៖ តុង សីហា