អឺរ៉ុបអនុម័តលើពន្ធនាំចូលប្រឆាំងនឹងអាមេរិក

ចែករំលែក៖

គណៈកម្មការអឺរ៉ុបបានអនុម័តតបត នឹងវិស័យពាណិជ្ជកម្មជាមួយអាមេរិក ដោយ អឺរ៉ុបសម្រេចដំឡើងពន្ធ២៥ភាគរយ លើ ផលិតផលនាំចូលពីអាមេរិកផងដែរ។ទំនាក់ទំនង អាមេរិក-អឺរ៉ុប ដែលធ្លាប់តែជិតស្និទ្ធ ពេលនេះប្រឈមនឹងការប្រេះឆាជាច្រើន ពិបាកក្នុងការផ្សះផ្សាដូចដើមណាស់។

សកម្មភាពថ្មីៗនេះរបស់សហគមន៍អឺរ៉ុប អាចជំរុញឲ្យ ទំនាក់ទំនង ជាមួយអាមេរិក កាន់តែតានតឹង ក្នុងវិស័យពាណិជ្ជកម្ម អាចក្លាយទៅជាសង្គ្រាមពាណិជ្ជកម្ម ។ អ្វីដែលគួរឲ្យបារម្ភនោះ បើលោកត្រាំដំឡើងពន្ធលើរថយន្តនាំចូលពីអឺរ៉ុប ស្ថានភាពនឹង កាន់តែធ្ងន់ជាងនេះ។

គណៈកម្មការអឺរ៉ុប ក្រោយកិច្ចប្រជុំតាមគម្រោងបានអនុម័តលើច្បាប់ដំឡើងពន្ធដែលមាន តម្លៃ ៣,២ពាន់លានដុល្លារ លើទំនិញនាំចូលពីអាមេរិក ក្នុងនោះ មានផលិតផលកសិកម្ម ។

ប្រធានគណៈកម្មការពាណិជ្ជកម្មអឺរ៉ុប បានបញ្ជាក់ថា «អឺរ៉ុប មិនចង់ ឲ្យមានស្ថានភាពបែបនេះកើតឡើងនោះទេ។ប៉ុន្តែ អាមេរិកបាននិងកំពុងតែជំរុញឲ្យធ្លាក់ចូលក្នុងស្ថានភាពបែបនេះ»។ ប៉ុន្តែអ្វីដែលអឺរ៉ុបធ្វើនោះគឺធ្វើទៅតាមច្បាប់ពាណិជ្ជកម្មពិភពលោក WTO ហើយអឺរ៉ុប នឹងលុបចោលវិញ នៅពេលដែលអាមេរិក លុបពន្ធដែក និង អាលុយមីញ៉ូម។

ការដំឡើងពន្ធរបស់អាមេរិក បានធ្វើឲ្យ ប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសសម្ពន្ធមិត្ត ដោយសារតែវិស័យពាណិជ្ជកម្មអាមេរិក ភាគច្រើន ជាមួយប្រទេសសម្ពន្ធមិត្ត ក្នុង នោះមានអឺរ៉ុបជាដើម។ ហេតុការណ៍ខាងលើនេះបានធ្វើឲ្យសម្ពន្ធមិត្តអាមេរិក ចាក ចេញបន្តិចម្តងៗ បង្កក្តីបារម្ភដល់ ក្រុមអ្នកជំនួញរកសុីជនជាតិអាមេរិក ទាំងក្នុងនិង ក្រៅប្រទេស៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print