ភ្នំពេញ ៖ យ៉ាងតិចមានមនុស្ស៣នាក់បានស្លាប់ និងរងរបួសនៅពេលរថយន្តលាយស៊ីម៉ងត៍ បើកក្នុងទិសដៅស្របគ្នាបានបុកពីក្រោយ កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខសួនវឌ្ឍនៈ២ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះ (ស្លាប់) ឈ្មោះញ៉ាំ ស្រៀង អាយុ៣៥ឆ្នាំ ជាប្រធានរដ្ឋបាលរោងចក្រកាត់ដេរ មានទីលំនៅក្នុងភូមិសាឡូង សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះបើកម៉ូតូម៉ាកហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1BU-5070 ។ ចំណែកអ្នកបើករថយន្តបង្កហេតុមិនស្គាល់អត្តសញ្ញាណនោះទេព្រោះបានគេចខ្លួនបាត់ បើករថយន្តម៉ាកហ៊ីណូពណ៍ស ពាក់ស្លាកលេខភ្នំពេញ5A-0339 ។
សាក្សីបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ(ស្លាប់) និងអ្នកដំណើរ២នាក់ប្តីប្រពន្ធផ្សេង ទៀតបានជិះម៉ូតូធ្វើដំណើរក្នុងទិសដៅស្របគ្នា ។ លុះបន្តដំណើរដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តម៉ាកហ៊ីណូពណ៍ស ពាក់ស្លាកលេខភ្នំពេញ5A-0339បើកបរស្របគ្នា បុកពីក្រោយ បណ្ដាលឲ្យអ្នកបើកម៉ូតូស្គូពីស្លាប់ និងពីរនាក់ប្តីប្រពន្ធផ្សេងទៀតបានរង របួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរបានចុះមកវាស់វែងតាមនីតិវិធី និងនាំវត្ថុតាង ម៉ូតូនិងរថ យន្តមករក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាតាមច្បាប់ ៕