ពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដ៏ថ្លៃថ្លាសម្តេចទាំងទ្វេជូនពលរដ្ឋជាង១ពាន់នាក់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ លោកឡូយ សុផាត តំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងមន្ទីពាក់ព័ន្ធអង្គភាពជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋក្នុង សង្កាត់ស្ទឹងត្រែងរួមបួនភូមិ មានបងប្អូនប្រជាពលរដ្ឋ អញ្ចើញចូលរួមជិត២ពាន់នាក់ ដើម្បី ស្តាប់ការសំណេះសំណាល និងសួរសុខទុក្ខពីលោកតំណាងរស្ត្រខេត្ត ដែលពាំនាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងពីរ និងសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋផងដែរ នៅក្នុងទីស្នាក់ការធំរបស់គណបក្សប្រជាជនកម្ពុជា ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ។

ក្រោយពីការអានរបាយការណ៍រាយការណ៍ជូនរាល់សមិទ្ធផលក្នុងសង្កាត់ របស់លោកជា វណ្ណ ចៅសង្កាត់ស្ទឹងត្រែង​ លោកឡូយ សុផាត តំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង បានសំណេះសំណាល ដល់បងប្អូន មា មីង អុំៗ យាយ តា ឲ្យជ្រាបរាល់អំពីស្ថេរភាពនយោបាយ សន្តិភាព សេរីភាព មានការអភិវឌ្ឍ និងរីកដុះដាលគ្រប់វិស័យ ដូចជាសាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម លូ ស្ពាន ថ្នល់ និងអគារធំៗកំពុងតែរីកដុះដាលជាបន្តបន្ទាប់ ដែលសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងបន្ថែមទៀត ធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋ មានការរីកចម្រើន និងជីវភាពបងប្អូន ឲ្យកាន់តែធូរធា និងជៀសវាងមិនឲ្យចំណាកស្រុកបន្តទៅទៀត ។

លោកក៏បានផ្តាំផ្ញើឲ្យបងប្អូន ដែលគ្រប់អាយុបោះឆ្នោត និងមានប័ណ្ណបោះឆ្នោត អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីជ្រើសតាំងតំណាងរាស្ត្រអាណត្តិថ្មីបន្តទៅទៀត នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ដែលគណបក្សប្រជាជនកម្ពុជាមានលេខរៀងទី២០ កុំខាន ដើម្បីឲ្យសម្តេចតេជោហ៊ុន សែនបន្តដឹកនាំប្រទេសជាតិបន្តទៅទៀត ។ លោកក៏បានចែកជូនអំណោយសារុងមួយ ជូនជាអនុស្សាវរីដល់បងប្អូន ពុកម៉ែផងដែរ ៕ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print