ភ្នំពេញ ៖ ស្ត្រីម្នាក់ដែលត្រូវបានគេសង្ស័យថាមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរបានដាច់ចិត្តយកកាំភ្លើងបាញ់សម្លាប់ខ្លួន តែមិនស្លាប់បណ្តាលអោយរងរបួសធ្ងន់ នៅក្នុងអំឡុងម៉ោងប្រមាណ ៥ល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ ។ មូលហេតុយ៉ាងណានោះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ។
ស្ត្រីរងគ្រោះត្រូវបានដឹកសង្គ្រោះទៅមន្ទីរពេទ្យ បន្ទាប់ពីប៉ុនប៉ងបាញ់សម្លាប់ខ្លួនបណ្តាលអោយរងរបួសធ្ងន់នៅក្នុងផ្ទះមួយកន្លែង ស្ថិតនៅតាមផ្លូវលេខ២៣៦ កែងនឹងផ្លូវ១៤៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជុំវិញការបាញ់សម្លាប់ខ្លួននេះ អ្នកនៅក្បែរកន្លែងកើតហេតុ បានអោយដឹងថា ស្រ្តីរងគ្រោះបានបាញ់ត្រូវពោះខ្លួនឯង មួយគ្រាប់បណ្តាលឲ្យរបួសធ្ងន់ ។ ចំណែកមូលហេតុនិងឈ្មោះត្រូវបានបិទបាំង៕
...