ភ្នំពេញ : បុរសម្នាក់ស្រវឹងជោគជ្រាំបេីករថយន្តជ្រុលទៅបុករថយន្តព្រូស ខូចខាតតិចតួច បែជាមិនដោះស្រាយ ថែមទាំងដកកាំភ្លេីងភ្ជង់នគរបាលចរាចរណ៍វាស់វែងខណ្ឌចំការមន។
ហេតុការណ៍នេះបង្កកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចមុខសាលាបឋមសិក្សាផ្សារដេីមថ្កូវ នៅតាមបណ្ដោយផ្លូវលេខ៤៨៨ ក្នុងសង្កាត់ផ្សារដើនថ្កូវខណ្ឌចំការមន ។
ជនបង្កឈ្មោះ ម៉ៅ ច័ន្ទរស្មី ភេទប្រុស ៥១ឆ្នាំ មុខរបរ អនុប្រធាននាយករដ្ឋាន បច្ចេកទេស និង អភិវឌ្ឍន៍លំនៅដ្ឋាន ស្នាក់នៅផ្ទះលេខ ១៤E ផ្លូវលេខ២១៧ ភូមិម៉ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
បុរសម្នាក់ជាអ្នកបេីករថយន្តព្រូសមានឈ្មោះ ហ៊ុន សំសែនឧត្ដម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខគ្មានលេខ តាមផ្លូវបេតុង ស្ថិតនៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។
បើតាមសម្តីរបស់ម្ចាស់រថយន្តព្រូស បានប្រាប់អ្នកយកព័ត៍មានអោយដឹងថាមុនកេីតហេតុគាត់បានបើករថយន្តមួយគ្រឿងម៉ាក តូយូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AT១៩១៤ មកឈប់នៅលេីផ្លូវ៤៨៨ គោលបំណង់ចូលហាងកាត់សក់ហេីយស្រាប់តែមានបុរសម្នាក់ដែលអាងខ្លួនមានអាវុធខ្លី បេីករថយន្តមួយគ្រឿងម៉ាក តូយូតា ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AF-៩៧៦៦ មកបុករថយន្តគាត់ពីក្រោយខូចខាតបន្តិចបន្ទួចហេីយមិនចុះមកដោះស្រាយគ្នានោះទេ បែជា អង្គុយដេកក្នុងរថយន្តធ្វើព្រងើយ ឃើញបែបនេះគាត់ក៏ទៅប្ដឹងសមត្ថកិច្ចផ្នែកជំនាញវាស់វែង ដេីម្បីចុះមកវាស់វែង ប៉ុន្តែនៅពេលដែលសមត្ថកិច្ចមកដល់កន្លែងកេីតហេតុគ្រាន់តែគោះកញ្ចក់រថយន្តដើម្បីហៅសួរនាំ ភ្លាមនោះម្វាស់រថយន្តបង្ក ក៏ដកកាំភ្លេីងខ្លី មកភ្ជង់ នគរបាលខណ្ឌ និង បែករថយន្តចេញពីកន្លែងកេីតហេតុតែម្តង។
សមត្ថកិច្ចនគរបាលផ្នែកវាស់វែងខណ្ឌចំការមនបានប្រាប់ថាដោយមុនកេីតហេតុកម្លាំងនគរបាលប៉ុស្តិ៍បានរាយការណ៍ថាមានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបង្កម៉ាក តូយូតា ហាយលែនឌ័រ ប៉ះគ្នាជាមួយរថយន្តព្រូសពីក្រោយតែសម្រួលមិនត្រូវ ក៏បានចុះដល់កន្លែងកេីតហេតុ ក៏ឃេីញបុរសម្នាក់បេីករថយន្តបង្កដេកក្នុងរថយន្តហេីយក៏គោះកញ្ចក់រថយន្តដេីម្បីហៅមកសម្របសម្រួលគ្នាតែដោយឃេីញស្រវឹងក៏សុំលេខទូរស័ព្ទក្រុមគ្រួសារដេីម្បីមកដោះស្រាយ តែស្រាប់តែបុរសនោះទាញកាំភ្លើងខ្លី ម៉ាកបេអាតា មកភ្ជង់រូបគាត់ជាមន្រ្តីនគរបាលទាំង២នាក់ រួចក៏ព្យាយាមបេីករថយន្តចេញពីកន្លែងកេីតហេតុ ប៉ុន្តែដោយមានកាសហការជាមួយកម្លាំងអន្តរាគមន៍ និង កម្លាំងព្រហណ្ឌខណ្ឌ រួមជាមួយនគរបាលប៉ុស្តិ៍ ដេញតាមឃាត់ខ្លួនបាននៅចំណុចផ្លូវ១៦៣ សង្កាត់ទួលទំពូងទី១ ដោយចាប់ទាញចេញពីរថយន្តតែម្តង។
បច្ចុប្បន្នជនបង្កខាងលើត្រូវបាននគរបាលខណ្ឌចំការមនសាក់សួរ និង កសាងស៉ំណ៉ំរឿងចាត់ការតាមនិតិវិធី៕