កម្ពុជាយល់ព្រមទទួលធ្វើជាប្រធាន VCONAC នៅឆ្នាំ២០ ១៩ខាងមុខ

ចែករំលែក៖

វៀងចន្ទន៍ ៖ ថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ លោកនាយឧត្តម សេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ អគ្គលេខាធិការរងសមាគមអតីយុទ្ធជនកម្ពុជាបានដឹកនាំប្រតិភូចូលជួបសម្តែងការគួរសមនិងពិភាក្សាការ ងារជាមួយ លោក SAMPHON KEOMIXEY ប្រធានVECO NAC នៅសណ្ឋាគារ Santi Spa and Resort ខេត្ត ហ្លូងប្រាបាង ប្រទេសឡាវ។ ក្នុងជំនួបនោះ លោកប្រធានVECONAC ថ្លែងអំណរគុណដល់ប្រតិភូកម្ពុជា ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រតិបត្តិលើកទី១៨នេះ ។

កិច្ចប្រជុំបានពិភាក្សាអំពីដំណើរការ នៃការផ្ទេរប្រធានវិលជុំរប ស់ VECONAC ជូនប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់រៀបចំកិច្ច ប្រជុំ (EBM)លើកទី៣២និងមហាសន្និបាទលើកទី(GA) លើកទី១៩ នៅឆ្នាំ២០១៩ខាងមុខនេះ។

ជាការរឆ្លើយតប ប្រធានប្រតិភូកម្ពុជា បានថ្លែងអំណរគុណដល់ប្រទេសឡាវ ក្នុងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ដែលទទួលរៀបចំកិច្ចប្រជុំក្នុងឆ្នាំនេះ ។ ជំនួសមុខឱយព្រះរាជាណាចក្រកម្ពុជា ឆ្នំានេះលោកសង្ឃឹមថាលោកអគ្គលេខាធិការ សមាគមអតីយុទ្ធជនកម្ពុជាយល់ព្រមទទួលធ្វើជាប្រធាន VCONAC នៅឆ្នាំ២០១៩ខាងមុខ។

ស្របជាមួយគ្នានោះដែរ ប្រធានប្រតិភូកម្ពុជា បានស្នើឱ្យមាន ការទស្សនកិច្ចទៅវិញទៅមករវាងសមាគមអតីតយុទ្ធកម្ពុជានិងសហព័ន្ធអតីតយុទ្ធជនជាតិឡាវ។ ក្នុងឱកាសនោះបន្ទាប់ពីពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមកប្រធានប្រតិភូទាំងពីរ ក៏បានផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមកផងដែរ ៕ សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print