មន្ត្រីយោធាកូរ៉េខាងត្បូង និងកូរ៉េខាង ជើង បានពិភាក្សាគ្នា ស្តីពីការដកកាំភ្លើងធំ ដែលបានតម្រង់ទៅកាន់ទីក្រុងសេអ៊ូល កូរ៉េខាងត្បូង ពីតំបន់ព្រំដែនប្រទេសទាំង ពីរ ។ កាលពីថ្ងៃទី២៥ខែមិថុនាមន្ត្រីយោធាប្រទេសទាំងពីរ បានពិភាក្សាគ្នា ស្តីពី ការដក អាវុធ និង បង្កើនខ្សែទំនាក់ទំនង យោធា។
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Lee Nak Yon បានឲ្យដឹងថា ភាគីទាំងពីរបានពិភាក្សាគ្នាស្តីពីការដកអាវុធចេញពីព្រំដែន ហើយភាគច្រើនអាវុធតម្រងទៅកាន់ទីក្រុងសេអ៊ូល ដែលមានពលរដ្ឋរស់នៅ ជាង ២៥លាននាក់។ បើទោះបីមានគ្រោះ ថ្នាក់ ភាគច្រើនពលរដ្ឋរស់នៅទីក្រុងសេ អ៊ូលមានទម្លាប់ទៅហើយ។
មន្ត្រីយោធាប្រទេសទាំងពីរ បានជួប ពិភាក្សាគ្នា ដើម្បីកាត់បន្ថយនូវអ្វីដែលអាចបង្ករឲ្យមានសង្គ្រាមឧបទ្វីបកូរ៉េ និងជាកិច្ច ពិភាក្សាយោធា មិនធ្លាប់មានក្នុងរយៈពេល១ទសវត្សន៍កន្លងមក។
ប្រសិនបើជោគជ័យបណ្តាញទូរស័ព្ទក្រហម នឹងត្រូវបានប្រើប្រាស់ដើម្បីទំនាក់ទំនងផ្នែកយោធា បញ្ចៀសការប្រឈម មុខដាក់គ្នា ។ បណ្តាញខ្សែទូរស័ព្ទក្រហម ត្រូវបានផ្អាក់នៅឆ្នាំ២០១៦ ក្រោយពេល ទីក្រុងសេអ៊ូលបិទទ្វារ ក្រុមហ៊ុនឧស្សាហ កម្ម កេស៊ុង ដែលមាន ពលករកូរ៉េខាងជើង ធ្វើការ។
កូរ៉េខាងត្បូង បានស្នើដល់កូរ៉េខាងជើង ឲ្យបញ្ជូនកម្លាំងកាំភ្លើងធំរយៈចម្ងាយឆ្ងាយ ចេញពីព្រំដែន ដែលជាសកម្មភាពដើម្បី កាត់បន្ថយការប្រឈមមុខតានតឹងក្នុង ពេលដែលមន្ត្រីយោធា ប្រទេសទាំងពីរ បានពិភាក្សាគ្នា។
ប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា«យើងបានបង្ហាញពីគោល ជំហរ របស់យើង ទៅកាន់ភាគីកូរ៉េខាងជើង ក្រោយពេលដែលជំនួបរវាងលោកត្រាំនឹងគីម ជុងអ៊ុនទទួលបានជោគជ័យ ។ យើងចាំបាច់ត្រូវតែអនុវត្តវិធីសាស្ត្រចាំបាច់ ក្នុងការកាត់បន្ថយភាពតានតឹង នៅតាម ព្រំដែន»។
តាមតួលេខរបស់ក្រសួងការពារជាតិ កូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងជើង មាន កាំភ្លើងធំរហូតដល់ទៅ១៤.១០០ ដើម នៅតាមព្រំដែន៕ ម៉ែវ សាធី