កណ្ដាល ៖ បុរសជនជាតិចិនម្នាក់ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា នេះ ត្រូវបាននគរបាលចរាចរណ៍ បញ្ជូនមកអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីសាកសួរពីដំណើររឿងបុកគេស្លាប់នៅស្រុកកណ្ដាលស្ទឹង ។ បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសាកសួររបស់លោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ។
ដំណើររឿងបុកគេស្លាប់នេះ ប៉ូលិសដែលបញ្ជូនជនសង្ស័យមកតុលាការ បដិសេធឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ហើយប្រភពព័ត៌មានដទៃទៀត ក៏មិនហ៊ានបង្ហើបឱ្យដឹងដែរ ។
ទោះបីយ៉ាងណា តាមការសង្កេតផ្ទាល់ ជនសង្ស័យរូបនេះ គឺ ហាក់មានសំណាងលើសលប់ជាងជនសង្ស័យដទៃទៀត ដែលប៉ូលិសអនុញ្ញាតឱ្យមានការជក់បារីអង្គុយគងទាក់ខ្លានិយាយទូរស័ព្ទយ៉ាងរំភើយ ។
នេះទំនងជាសិទ្ធិរបស់សមត្ថកិច្ច ចំពោះករណីណាមួយនោះ ៕ឆ ដា