នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហកាគ្នាដេញស្ទាក់ឃាត់រថយន្តសាំយ៉ុងដឹកឈើ៣គ្រឿងនៅផ្លូវជាតិលេខ៧៨

ចែករំលែក៖

ស្ទឹងត្រែង ៖ កម្លាំងនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើអធិការមេគង្គ ស្នាក់ការកណ្តាល និងមេព្រៃខេត្ត បានដេញស្ទាក់ចាប់រថយន្ត សាំយ៉ុងដឹកក្តារសសរចំនួន៣គ្រឿង ដែលជាមុខសញ្ញាយ៉ាងសកម្ម ពេលឃើញសមត្ថកិច្ចក្រុមល្មើសទាំងនោះ បានព្យាយាមបើករត់គេច ពីកម្លាំងសមត្ថកិច្ចតាំងពីផ្លូវជាតិលេខ៧៨ រហូតដល់កុងត្រូលនគបាលចរាចរណ៍ផ្លូវគោកទើបឃាត់បាន នៅចំណុចភូមិអូរឬស្សីកណ្តាល ឃុំស្រែក្រសាំង ស្រុកសៀមបូក វេលាម៉ោង១០.៣៥នាទី ថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។

សមត្ថកិច្ចឲ្យដឹងថា រថយន្តសាំយ៉ុងដឹកក្តា ទាំង៣គ្រឿងអត់ស្លាកលេខទាំងអស់ ក្នុងនោះមានពណ៌ស១គ្រឿង ពណ៌ខៀវ២គ្រឿង បានដឹកឈើចេញពីចំណុចក្បាលស្ពានស្រែពកថ្មី នៃទឹកខេត្តស្ទឹងត្រែង ជាប់ព្រំប្រទល់ខេត្តរតនគិរី មកដល់ចំណុចខាងលើត្រូវ បានកម្លាំងសមត្ថកិច្ច ព្យាយាមដេញស្ទាក់ រថយន្តដឹកឈើទាំងនោះ មិនព្រមឈប់ ហើយថែមទាំងរារាំងបិទផ្លូវ មិនឲ្យសមត្ថកិច្ចយើងធ្វើបង្ក្រាបឡើយ ហើយក៍បើកការប្រដេញរហូត មកដល់ចំណុចចរាចរណ៍ផ្លូវជើងគោកខាងលើ ទើបឃាត់រថយន្តទាំងនោះ បានទាំង៣គ្រឿងតែម្តង។

បន្ទាប់ពីស្ទាក់បានរថយន្តនោះរួចហើយភ្លាមៗ តៃកុងឡានក៍បើកទ្វាររត់គេចខ្លួនបាត់ស្រមោលអស់តែម្តង ព្រោះខ្លាចឃាត់ខ្លួនជាប់ពីរបទ រារាំងសមត្ថកិច្ចក្នុងការបំពេញបេសកកម្ម។

ប្រភពដដែលបន្តទៀតថា នៅថ្ងៃដដែលសមត្ថកិច្ចបាននាំរថយន្តទាំង៣គ្រឿង មកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿងប្រគល់ជូនឲ្យរដ្ឋបាលព្រៃខេត្តចាត់ការតាមនិតិវិធីច្បាប់។

លោកសុខ ស៉ីដា មន្ត្រីរដ្ឋបាលព្រៃឈើខេត្តបានឲ្យដឹងដែរថា ឈើដែលកម្លាំងសមត្ថកិច្ចចំរុះ សហការគ្នាចុះបង្ក្រាបនោះ មានចំនួនជាង៧ម៉ែត្រគូប ជាប្រភេទក្តាទាំងអស់ បច្ចុប្បន្នរថយន្តនឹងឈើក្តានោះយកមករក្សាទុកនៅរដ្ឋបាលព្រៃឈើខេត្ត ៕   មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print