លោក ឃួង ស្រេង ៖ ការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ គឺជាការ ចាំបាច់សម្រាប់ បោះឆ្នោត និងរាប់សន្លឹកឆ្នោត

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានចាត់ទុកការពង្រឹងសន្តិសុខ សណ្តាប់ធា្នប់សាធារណៈ ក្នុងរាជធានីភ្នំពេញ សម្រាប់ឱកាសបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៦ នៃរដ្ឋសភា ថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ ជាបញ្ហាចាំបាច់ដែលត្រូវតែពង្រឹង និងរក្សាឲ្យបានសម្រាប់ ដំណើរការឃោសនា, ពេលបោះឆ្នោត និងក្រោយការបោះឆ្នោតរាប់សន្លឹកឆ្នោត ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ខណៈលោកចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងសន្តិសុខ សណ្តាប់ធា្នប់ សាធារណៈ ក្នុងរាជធានីភ្នំពេញស ម្រាប់ឱកាសបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៃរដ្ឋសភា កាលពីរសៀលថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បានជួបប្រជុំជាមួយ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដែលមានលោកលុន ឆេងកៃ ជាប្រធាន ក្នុងគោលដៅផ្លាស់ប្តូរព័ត៌មាន ពីការងារសន្តិសុខ សណ្តាប់ធ្នាប់ ការគ្រប់គ្រងដំណើរការ ឃោសនាបោះឆ្នោត និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ទាក់ទងនឹងការងារបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាលទី៦ នៃរដ្ឋសភាជាតិ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ។

លោក ឃួង ស្រេង បានបន្ដថា៖ ការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ គឺជាការងារចាំបាច់សម្រាប់ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលត្រូវតែអនុវត្តន៍ ឲ្យបានល្អប្រសើរបម្រើ ឲ្យយុទ្ធនាការឃោសនា, ការបោះឆ្នោត និងក្រោយការបោះឆ្នោត និងធានាថាការបោះឆ្នោតនេះ ប្រព្រឹត្តប្រកបដោយសន្តិសុខសណ្តាប់ធ្នាប់ ស្ងប់ស្ងាត់ តម្លាភាព ត្រឹមត្រូវយុត្តិធម៌ តាមគោលការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print