បាឡែន និងតាកូម៉ា រថយន្តថ្មីសង្ស័យទើបទិញគ្មានស្លាកលេខដូចគ្នាសាកកម្លាំងគ្នានៅផ្លូវបំបែក៦០ម៉ែត្រព្រំប្រទល់ដង្កោ តាខ្មៅ

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស៣នាក់ បានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបាឡែ និងរថយន្តតាកូម៉ា ព្រលះគ្នាពេញទំហឹងបណ្តាលឲ្យខូចខាតយ៉ាងដំណំទាំងពីរគ្រឿង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទីសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅផ្លូវបំបែក៦០ម៉ែត្រ ព្រំប្រទល់ខណ្ឌដង្កោ និងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រភពពីកន្លែងកើតហេតុ មន្ត្រីកងរាជអាវុធហត្ថម្នាក់ឈរជើងទីនោះបានប្រាប់ថា រថយន្តកាមរីបាឡែនធ្វើដំណើរពីលិចមកតាមបណ្តោយផ្លូវ៥០ម៉ែត្រក្នុងមូលដ្ឋានខណ្ឌដង្កោ។ ចំណែករថយន្តតាកូម៉ាធ្វើដំណើរពីត្បូងមកក្នុងមូលដ្ឋានសង្កាត់ព្រែកហូរ។ រថយន្តទាំង២គ្រឿងលឿនដូចគ្នា លុះមកដល់ចំណុចផ្លូវបំបែកក៏បុកគ្នាលាន់ដូចរន្ទះ រងនូវការខូចខាតទាំងស្រុងមួយកំណាត់មុខ។ និងរងរបួសក្មេងម្នាក់ និងបុរសជាឪពុក ជាភាគីម្ចាស់រថយន្តតាកូម៉ា និងបុរសម្នាក់ទៀតក៏រងរបួសដូចគ្នា ភាគីម្ចាស់រថយន្តកាមរីបាឡែន។

ប្រភពដដែលបន្តថា ក្រោយកើតហេតុជនរងគ្រោះត្រូវបានកម្លាំងកងរាជអាវុធហត្ថដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្តក៏ត្រូវបានកម្លាំងនគរបាលចរាចរណ៍ស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល៕ តាឡឹម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print