នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃនាំជនសង្ស័យប្លន់សម្លាប់អ្នករកស៊ីចងការប្រាក់មកបង្ហាញកន្លែងកប់សាកសព

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ និងនគរបាលស្ទឹងមានជយ័ នាំខ្លួនជនសង្សយ័ ដែលជាឃាតកប្រុសស្រី មកចង្អុលទីកន្លែង ដែលពួកគេវាយសម្លាប់នារីរកស៊ីចងការប្រាក់ម្នាក់ មកទំលាក់ចោលក្នុងប្រឡាយទឹកស្អុយ ស្ថិតនៅផ្លូវ៣៧១ ភូមិអូបែកក្អម សង្កាត់អូបែកក្អម ខណ្ឌសែនសុខ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះខាងលើមានឈ្មោះខ្នើយ សឹង អាយុ៣១ឆ្នាំ មុខរបរជាអ្នកចងការលុយ ស្នាក់នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជយ័១ ខណ្ឌមានជយ័ រាជធានីភ្នំពេញ ។

បើតាមចម្លើយសារភាពពីជនសង្សយ័បានឲ្យដឹងថា នៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ជនសង្សយ័បានតេហៅនារីរងគ្រោះឲ្យទៅផ្ទះរបស់ខ្លួនដើម្បីខ្ចីលុយ ហើយនារីរងគ្រោះបានទៅផ្ទះជនសង្សយ័ដោយនឹកស្មានមិនដល់ថា ជនសង្សយ័រៀបចំគម្រោងវាយប្លន់សម្លាប់ជនសង្សយ័មានគ្នា៤នាក់ បានបិទទ្វារព្រួតវាយនារីរងគ្រោះនៅបន្ទប់ជួលរបស់ជនសង្សយ័នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជយ័១ ខណ្ឌមានជយ័ វាយសម្លាប់នារីរងគ្រោះប្លន់យកលុយលុះនៅវេលាម៉ោង៩យប់ ថ្ងៃដ ដែល ក្រុមគេ៤នាក់បានយកសពនារីរងគ្រោះដាក់ចូលក្នុងកញ្ឆែដាក់នំបុង័ ដាក់ចូលរទេះយកមកទម្លាក់ចោលចូលក្នុងប្រឡាយទឹកស្អុយនៅផ្លូវ៣៧១ ព្រំប្រទល់ជាមួយខណ្ឌមានជយ័ និងខណ្ឌសែនសុខ ។

ដោយមានការបាត់សមាជិកក្រុមគ្រួសាររយះពេល១០ថ្ងៃ បងប្អូនជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជយ័ទី១ ដោយទទួលបានពាក្យបណ្តឹងពីបងប្អូនជនរងគ្រោះសមត្ថកិច្ចប៉ុស្តិស្ទឹងមានជយ័ទី១ សហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌមានជយ័នគរបាលព្រហ្មទណ្ឌក្រុង និងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបើកការស្រាវជ្រាវឈានដល់ការចាប់ឃាតក ដែលជាជនសង្សយ័ប្រុស ស្រី២នាក់ និង២នាក់ទៀតកំពុងរត់គេចខ្លួន ។

បច្ចុប្បន្នជនសង្សយ័ទាំ២នាក់ខាងលើ ត្រូវបានកសាងសុំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធិ ៕ តាឡឹម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print