សមត្ថកិច្ចឃាត់ជនសង្ស័យ៣នាក់បន្តបន្ទាប់ ដកហូតវត្ថុតាងមួយចំនួន ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តរតនគិរី ៖ កំលាំងជំនាញបានចុះបង្រ្គាបករណីរក្សាទុក្ខដួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀនឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ជាបន្តបន្ទាប់ដកហូតបានវត្ថុតាងមួយចំនួនទៀត។

ការចុះបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង១៨និងនាទី៣០ ថ្ងៃសៅរ៍ ៣ រោច ខែបឋមសាធ ឆ្នាំច
សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០១៨នៅចំណុចមុខហាងkTVហ្គោលស្ថិតនៅភូមិជ័យជំនះសង្កាត់ឡាបានសៀកក្រុងបានលុង ខេត្តរតនគិរី។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាការចុះបង្ក្រាបនោះឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់  ទី១ឈ្មោះ ព្រំ ចំនូល ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទី២ឈ្មោះ ពៅ ឆៃយ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរហើយក្រោយពីបានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់សមត្ថកិច្ចបានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន (+)ទាំង០២នាក់។

វត្ថុតាងដែលដកហូតបានរួមមាន ៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០១ថង់ធំ មមទម្ងន់៤.៦៦ ក្រាមទាំងសំបកថង និងកញ្ចប់ខ្មៅ០១កញ្ចប់តូចសង្ស័យសារធាតុញៀន ទម្ងន់០.៧១ក្រាមទាំងសំបកថង។

ក្រោយពីបានសាកសួរជនសង្ស័យទាំង០២នាក់ខាងលើនោះរួចមកនៅវេលាម៉ោង២៣និង០០នាទីថ្ងៃដដែលសមត្ថកិច្ចក៏បន្តឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះ ណូន នាងភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរនៅចំណុចផ្ទះជួលស្ថិតនៅភូមិជ័យជំនះសង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរី។

ចាប់ដកហូតយកវត្ថុតាងបានរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន១០កញ្ចប់ធំល្មមទម្ងន់៣៨.២៤​ក្រាមទាំងសំបកថង ជញ្ជីញថ្លឹងថ្នាំញៀន០១គ្រឿងនិងដាវសាំមេរៃ០១ដើម។

បច្ចុប្បន្ធជនសង្ស័យទាំង០៣នាក់ត្រូវបានឃាត់ខ្លួននៅការិយាល័យជំនាញដើម្បីបន្តអនុវត្តនីតិវិធី ៕ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print