ពិធីសំណេះសំណាលជាមួយសមាជិក សមាជិការគណបក្សឃុំពោធិរាជ២ពាន់នាក់ស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក មាស ប៊ុនឡី អគ្គនាយករងអគ្គនាយកដ្ឋានសម្ភារ និងបច្ចេកទេសក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំពោធិរាជ ស្រុកស្វាយជ្រំ និងលោកស្រីនៅព្រឹក ថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍបន្តទៀត ។

ការថ្លែងបែបនេះក្នុងពិធីចុះជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋសមាជិកសមាជិការគណបក្សប្រជាជនឃុំពោធិរាជចំនួន២ពាន់នាក់ក្នុងវត្តស្វាយស្ថិតនៅឃុំពោធិរាជ ស្រុកស្វាយជ្រំ ។

ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកលោកស្រីអនុប្រធានក្រុមការងារលោកប្រធានគណបក្ស ស្រុកស្វាយជ្រុំ លោកប្រធានអនុប្រធានបក្សឃុំភូមិផងដែរ ។

លោក មាស ប៊ុនឡី ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនឹករលឹក និងមានមនោសញ្ចេតនាយ៉ាងជ្រាវជ្រៅដល់លោកតាលោកយាយបងប្អូនសមាជិកសមាជិការបក្សពីសំណាក់លោកចៅ ភិរុណ អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្វាយជ្រុំ ។

ជាមួយគ្នានេះលោកក៏បានលើកឡើងថា សន្តិភាពដែលទទួលបានជិត៣០ឆ្នាំមកនេះ គឺមានតែគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន តែមួយគត់ បានអភិវឌ្ឍន៍ប្រទេសជាតិពីបាតដៃទរទេ ដោយចាប់ផ្តើមកសាង និងជម្រុញការអភិវឌ្ឍឱ្យមានការរីកចម្រើន ដោយមិនដែលភូតភរកុហក ដូចអ្នកនយោបាយប្រថុយប្រឋានមួយចំនួននោះឡើយ ។

លោកបានបញ្ជាក់ទៀតថា ដើម្បីបន្តរក្សាសុខសន្តិភាព ជាពិសេស ធានាដល់ការអភិវឌ្ឍន៏ប្រទេសឲ្យមានការរីកចម្រើនឥតឈប់ឈរ សូមឱ្យប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីបន្តឲ្យសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី ក្នុងការដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយវិបុលភាព និងវឌ្ឍនភាព ។

ក្នុងឱកាសនោះដើម្បីមានរបស់កំដរដៃ លោក និងលោកស្រី និងក្រុមការងារក៏បានផ្ដល់សារ៉ុងដល់លោកតាលកយាយបងប្អូនប្រជាពលរដ្ឋសមាជិកសមាជិការបក្សឃុំពោធិរាជចំនួន២ពាន់នាក់យ៉ាងភាពស្និតស្នាលបំផុត ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print