ផ្តាសាយជ្រូកនៅវៀតណាមសម្លាប់មនុស្ស៤នាក់

ចែករំលែក៖

សារព័ត៌មានស៊ីនហួ បានផ្សាយនៅ ព្រឹកថ្ងៃទី៥ ខែក្កដា ថា មានករណីផ្ទុះជំងឺគ្រុនផ្តាសាយជ្រូក H1N1 នៅភាគខាងត្បូង វៀតណាម ឆ្លងទៅមនុស្ស បណ្តាលឲ្យមាន អ្នកស្លាប់៤នាក់។

អាជ្ញាធរសុខាភិបាលវៀតណាម បាន ឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ កន្លងមកនេះថា ការធ្វើតេស្ដផ្នែកវេជ្ជសាស្ត្ររបស់វិទ្យា ស្ថាន Pasteur ក្នុងទីក្រុង ហូជីមិញ (Ho Chi Minh) លើបុរសម្នាក់អាយុ ៦៩ឆ្នាំ ដែលបានស្លាប់កាលពីថ្ងៃទី៣០ ខែមិថុនា បង្ហាញថា រូបគេបានឆ្លងជំងឺផ្ដាសាយជ្រូក H1N1។

បុរសដែលបានស្លាប់ខាងលើនេះ គឺ​ជាអ្នករស់នៅក្នុងខេត្ត កាម៉ៅ (Ca Mau) ភាគខាងត្បូងប្រទេសវៀត​ណាម ហើយ រូបគេក៏បានក្លាយជាមនុស្ស ទី៤ស្លាប់ដោយ សារវីរុសនេះផងដែរ នៅឯតំបន់ភាគខាងត្បូងក្នុងឆ្នាំ២០១៨នេះ។ ពោលគឺកាល ពីខែមុន មន្ទីរពេទ្យ ទូដូ (Tu Du) នៃ ទីក្រុង Ho Chi Minh បានរាយការណ៍ថា មានមនុស្ស ២៨នាក់ សង្ស័យថាបានឆ្លង H1N1 តែមាន ១៦នាក់ ត្រូវបានគេទទួល ស្គាល់ថា បានឆ្លងវីរុស និង៣នាក់បានបាត់ បង់ជីវិត។

គួរជម្រាបថា កាលពីឆ្នាំ២០០៩ អាជ្ញាធរសុខាភិបាលវៀតណាមបានអះអាងថា ករណីឆ្លងវីរុស H1N1 មានរហូតដល់ ៩,០០០ករណី ហើយមនុស្ស ២០នាក់ បានស្លាប់៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print