ភ្នំពេញ ៖ បុរសម្នាក់ដែលមានជំងឺថ្លេីមរ៉ាំរ៉ៃ១០ឆ្នាំជាង អស់ទ្រព្យសម្បត្តិលុយកាក់គ្មានសល់ ដេីម្បីព្យាបាល តែចុងក្រោយ នៅតែស្លាប់ដដែល ហេីយត្រូវសមត្ថកិច្ច ចុះមកត្រួតពិនិត្យសពដេីម្បីច្បាស់លាស់ ពិតជាករណីដេកស្លាប់ហេតុការនេះ កាល វេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួល ដីលេខ១៩០ តាមផ្លូវ៩៩ ក្រុម២៧ ស្ថិត នៅភូមិ៤ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌ ចំការមន ។
ប្រពន្ឋឈ្មោះ ប៊ុត សំអឿន អាយុ ៥៤ឆ្នាំ មុខរបរលក់លៀសហាលស្នាក់នៅបន្ទប់ជួលកេីតហេតុខាងលេីមានស្រុក កំណេីតស្រុកព្រះស្ដេច ខេត្តព្រៃវែងបានប្រាប់សមត្ថកិច្ចថាសពប្ដីមានឈ្មោះ សូ សុផល អាយុ៥៣ឆ្នាំ ដោយមានជំងឺថ្លេីម រ៉ាំរ៉ៃ១០ឆ្នាំជាងនិងព្យាបាលមិនជាដោយលក់ទ្រព្យសម្បត្តិអស់ហេីយបច្ចុប្បន្នបេីកបេីកថ្នាំលាបពីមន្ទីរពេទ្យរស្សុីរហូតដល់ម៉ោង៦និង០០នាទីព្រឹកនេះប្ដីគាត់បានដាច់ខ្យល់ស្លាប់តែម្ដងហេីយក្រោយមកក៏ស្នេីសុំឲ្យសមត្ថកិច្ចចុះមកត្រួតពិនិត្យសពប្ដីគាត់ដោយមិនប្ដឹងផ្ដល់គ្រាន់សុំឲ្យសមត្ថកិច្ចដឹងឮដេីម្បីបូជាសពនៅវត្តសន្សំកុសល ។
សមត្ថកិច្ចបានប្រាប់ថាមានស្រ្តីជាប្រពន្ធបានប្ដឹងសមត្ថកិច្ចចុះមកត្រួតពិនិត្យសពប្ដីដេកស្លាប់ដោយមានជំងឺថ្លេីមរ៉ាំរ៉ៃជាច្រេីនឆ្នាំក្រោយមកក៏ចុះមកដល់បន្ទប់ជួលកន្លែងកេីតហេតុនិងទំនាក់ទំនងនគរបាលការិយាល័យបច្ចេកទេសកោសល្យវិច្ឆ័យស្នងការ រាជធានីភ្នំពេញចុះមកត្រួតពិនិត្យសពនិងមានការចូលរួមពីលោកគ្រូពេទ្យអេមសាលាដំបូងរាជធានីភ្នំពេញក្រោយមកបានសន្និដ្ឋានករណីមនុស្សស្លាប់(គាំងបេះដូង) ដោយមានជំងឺប្រចាំកាយផងដែររួចសពបាន ប្រគល់ឲ្យស្រ្តីជាប្រពន្ធដេីម្បីបូជាសពតាមប្រពៃណីខ្មែរ ៕ ស រស្មី