មិនទាន់រលត់ទាំងស្រុងទេ ករណីឆេះរោងចក្រផលិតម្ជុលគ្រប់ប្រភេទ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ ករណីអគ្គិភ័យឆេះរោងចក្រផលិតម្ជុលគ្រប់ប្រភេទ មកដល់ពេលនេះនៅ​មិនទាន់រលត់ទាំងស្រុងនៅឡើយទេ ខណៈសមត្ថកិច្ចជំនាញបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង និងជាច្រើនអង្គភាពមកអន្តរាគមន៍បាញ់ទឹកពន្លត់ ខណៈហេតុការណ៍នេះ បានបង្កការភិតភ័យដល់កម្មករក្នុងរោងចក្រ ។

រោងចក្រដែលរងការឆេះខាងលើយីហោមីកូដុ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ស្ថិតក្នុង​ភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ រោងចក្រនេះបានរងការឆាបឆេះកាលពីវេលាម៉ោង១និង៣៥នាទី​រសៀល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨  ។ ករណីនេះត្រូវបានគេអះអាងថា ផ្តើមមកពីម៉ាស៊ីន​ផលិត​ឡើង​កម្តៅឆេះ​រលួយខ្សែភ្លើងរាលដាលក្នុងរោងចក្រ ។

តាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា មានកម្មករសរុបជាង១០០នាក់  ដែលបម្រើការងារ នៅក្នុងរោងចក្រនេះ ។

ករណីខាងលើ កម្លាំងបានបញ្ជូនរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង មកពីអង្គភាពជា​ច្រើន មានអង្គភាព៧១១ កងពលតូច៧០ចំនួន៦គ្រឿង សាលាខណ្ឌពោធិសែនជ័យ អង្គ​ភាព​ឆ័ត្រយោង ស្នងការរាជធានីភ្នំពេញចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង ។ រហូតមកដល់ល្ងាចថ្ងៃខែដដែលនេះ ភ្លើងនៅមិនទាន់រលត់ទាំងស្រុងនៅឡើយទេ នៅតែ មានផ្សែងហុយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print