(​វិភាគ​ព័ត៌មាន​អន្តរជាតិ​)៖​ ការ​វាយប្រហារ​របស់​ប្រទេស​បារាំង​ដូច​ទៅ​នឹង​ការ​ វាយប្រហារ​របស់​សហរដ្ឋអាមេរិក​កាលពី​១៤​ឆ្នាំមុន​

ចែករំលែក៖

ពិភពលោក​ទាំងមូល​កំពុង​តែ​តក់ស្លុត​ នៅឡើយ​ហើយ​បាន​គោរព​ដល់​វិញ្ញាណ​ ក្ខ​ន្ធ​អ្នក​ដែល​បាត់​បង់ជីវិត​១៣២​នាក់​ និង​ បន់ស្រន់​ឱ្យ​អ្នក​រង​របួស​ជាង​៤០០​នាក់​ក្នុង​ការ​វាយប្រហារ​កាលពី​យប់​ថ្ងៃ​សុក្រ​នៅ​ ទីក្រុង​បារី​សបាន​ឆាប់​ជា​សះស្បើយ​ ។​ ការ​ប្រឆាំង​ភេរវកម្ម​មិន​អាច​យកឈ្នះ​ ដោយ​គ្រាន់តែ​ប្រើប្រាស់​គ្រាប់រំសេវ​នោះ​ ទេ​ ប៉ុន្ដែ​ត្រូវ​តែ​មាន​យុទ្ធសាស្ដ្រ​ទប់ស្កាត់​ ដោយ​ធម៌​ត្រជាក់​ ។​

French Rafale (R and C) jets and a Mirage 2000 (L) fighter jet from the Istres military air base approaches an airborne Boeing C-135 refuelling tanker aircraft (not pictured) on March 30, 2011 during a refuelling operation above the Mediterranean sea as part of military actions over Libya.    AFP PHOTO/GERARD JULIEN (Photo credit should read GERARD JULIEN/AFP/Getty Images)

​នៅ​តាម​ទីក្រុង​ធំៗ​លើ​ពិភពលោក​ ពិធីបួងសួង​បាន​ធ្វើ​ឡើង​ដើម្បី​ចែករំលែក​ ដល់​ជន​រង​គ្រោះ​នៅ​ក្នុង​ប្រទេស​បារាំង​ ។​ បណ្ដា​មេដឹកនាំ​បាន​បង្ហាញ​នូវ​សាមគ្គីភាព​ ជាមួយ​ពលរដ្ឋ​បារាំង​ក្នុង​ពេល​ដែល​កំពុង​ជួប​ផល​លំបាក​ ។​ ជាមួយ​គ្នា​នោះ​ប្រ​ធា​ នា​ធិ​បតី​បារាំង​បាន​ចេញ​បញ្ជា​ឱ្យ​យន្ដ​ ហោះ​ចម្បាំង​រាប់​សិប​គ្រឿង​បើក​ការ​វាយ​ ប្រហារ​ទៅ​លើ​ទីតាំង​របស់​ក្រុម​អ៊ិ​ជ​ស្លា​ម​បង្កើត​រដ្ឋ​ជា​ការ​សងសឹក​ដល់​អ្វី​ដែល​បាន​ កើតឡើង​នៅ​ក្នុង​ទី​ក្រុងប៉ារីស​ ។​ ការ​វាយ​ ប្រហារ​នោះ​មាន​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ ធ្លាប់​មាន​របស់​បារាំង​ពី​មុន​មក​ ។​ តើ​ ការ​វាយប្រហារ​ទាំងនោះ​អាច​រារាំង​បាន​សកម្មភាព​វាយប្រហារ​ភេរវកម្ម​របស់​ ក្រុម​ភេ​វករ​ដែរ​ឬទេ​ ?​

​ការ​ប្រើ​គ្រាប់រំសេវ​វាយប្រហារ​ទៅ​ លើ​ក្រុម​ភេរវ​ករ​រយៈពេល​១៤​ឆ្នាំ​មក​ ហើយ​ចាប់តាំងពី​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​ ២០០១​ ពេល​នោះ​ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​ ប៊ូ​ស​ បាន​បើក​ការ​វាយប្រហារ​ទៅ​ លើ​ក្រុម​អាល់​កៃ​ដា​ដោយ​ចាត់​ទុក​ថា​ សកម្មភាព​របស់​ក្រុម​អាល់​កៃ​ដា​គឺជា​សកម្មភាព​បង្ក​ឱ្យ​មាន​សង្គ្រាម​ ហើយ​ត្រូវ​ តែ​មាន​សង្គ្រាម​វាយប្រហារ​ភេរវកម្ម​ នៅ​ទូ​ទាំង​ពិភពលោក​ដើម្បី​សងសឹក​ដល់​ការ​វាយប្រហារ​របស់​ក្រុម​អាល់​កៃ​ដា​ទៅ​ លើ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​។​

​ការ​វាយប្រហារ​របស់​លោក​ ប៊ូ​ស​ កាលពី​១៤​ឆ្នាំ​មុន​ និង​ការ​វាយប្រហារ​ របស់​ប្រធានាធិបតី​បារាំង​ ហ្វ្រ​ង់​ស័​រ​ ហូល​ឡង់​ នៅ​ឆ្នាំ​២០១៥​ ក្រោយ​ការ​វាយ​ ប្រហារ​ភេរវកម្ម​ក្នុង​ទី​ក្រុងប៉ារីស​ទៅ​លើ​ក្រុម​ភេរវកម្ម​មាន​ភាព​ដូច​គ្នា​ ដោយ​ ការ​វាយប្រហារ​សងសឹក​មិន​ចាំបាច់​ទទួល​ ការ​អនុញ្ញាត​ពី​ស្ថាប័ន​ណាមួយ​នោះ​ឡើយ​។​ លោក​ ហូល​ឡង់​ ចាត់​ទុក​ថា​ ការ​វាយ​ ប្រហារ​ទៅ​លើ​ទី​ក្រុងប៉ារីស​ជា​សកម្មភាព​ សង្គ្រាម​ដូច​អ្វី​ដែល​លោក​ ប៊ូ​ស​ បាន​ ប្រកាស​ថា​ ការ​វាយប្រហារ​ទៅ​លើ​ WTC​ ជា​សកម្មភាព​សង្គ្រាម​ដូច​គ្នា​ ហើយ​ ការ​វាយប្រហារ​សង​សឹង​នោះ​គឺ​មិន​អាណិតអាសូរ​ឡើយ​ ។​ ក្នុង​រយៈពេល​ខ្លី​បារាំង​ បាន​វាយប្រហារ​ទម្លាក់​គ្រាប់​ជាង​២០​ គ្រាប់​ទៅ​លើ​គោលដៅ​សំខាន់ៗ​របស់​ក្រុម​អ៊ិ​រ​ស្លា​ម​បង្កើត​រដ្ឋ​ ។​

​ការ​វាយប្រហារ​ទៅ​លើ​ក្រុម​ភេរវ​ កម្ម​របស់​លោក​ ប៊ូ​ស​ កាលពី​១៤​ឆ្នាំ​មុន​ ទទួល​បាន​ជោគជ័យ​ដោយ​ផ្ដួលរំលំ​រដ្ឋាភិបាល​២​ប្រទេស​ដែល​ប្រឆាំង​នឹង​ជាស​ត្រូវ​ របស់​អា​មេ​រិ​ក​នោះ​គឺ​រដ្ឋាភិបាល​តា​លី​បង់​ និង​ អ៊ី​រ៉ា​ក់​ ។​

​ចំពោះ​ស៊ី​រី​វិញ​ បើ​ទោះបី​ឆាប់​ពេក​ សម្រាប់​បញ្ជាក់​ថា​ ប្រធានាធិបតី​ ហូល​ ឡង់​ អាច​នឹង​ផ្លាស់​ប្ដូរ​ទស្សនៈ​របស់​បារាំង​ នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ហើយ​បារាំង​ត្រូវ​ តែ​ដើរតួ​នាទី​សំខាន់​នៅ​ក្នុង​ការ​កម្ចាត់​ ក្រុម​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ។​ ទាំងនោះ​ហើយ​បារាំង​ត្រូវ​តែ​ស្វែងរក​ ដំណោះស្រាយ​នយោបាយ​នៅ​ក្នុង​ប្រទេស​ ស៊ី​រី​ ហើយ​ប្រធានាធិបតី​ស៊ី​រី​ត្រូវ​តែ​ ចាក​ចេញពី​តំណែង​ ។​

​ប្រធានាធិបតី​បារាំង​នៅ​តែ​ប្រកាន់​យក​ទស្សនៈ​“​ប្រធានាធិបតី​អាល់​អាសា​ដ​ និង​ក្រុម​អ៊ិ​ី​ស្លា​ម​បង្កើត​រដ្ឋ​អាក្រក់​ដូច​ តែ​គ្នា​”​ ដូច្នេះ​ត្រូវ​កម្ចាត់​ទាំង​២​ ។​ កាល​ ពី​ឆ្នាំ​២០១៤​ រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ បារាំង​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​របស់​ លោក​ អាល់​អាសា​ដ​ ត្រូវ​តែ​កម្ចាត់​ ។​ ប៉ុន្ដែ​ចាប់តាំងពី​ការ​ជ្រៀតជ្រែក​របស់​ រុ​ស្ស៊ី​មក​ធ្វើ​ឱ្យ​គម្រោង​ផ្ដួលរំលំ​រដ្ឋាភិបាល​ ស៊ី​រី​របស់​បារាំង​ និង​អា​មេ​រិ​ក​ត្រូវ​បាត់បង់​ ។​

​នៅ​ពេល​នេះ​ការ​វាយប្រហារ​ភេរវកម្ម​ នៅ​ក្នុង​ប្រទេស​បារាំង​គឺជា​ឧកាស​ដ៏​ល្អ​ បំផុត​សម្រាប់​បារាំង​បង្ហាញ​វត្ដ​មាននៅ​ក្នុង​ប្រទេស​ស៊ី​រី​ដើម្បី​កម្ចាត់​ទាំង​ក្រុម​ អ៊ិ​​ស្លា​ម​បង្កើត​រដ្ឋ​ និង​រដ្ឋាភិបាល​ស៊ី​រី​ ដូច​អ្វី​ដែល​លោក​ខាងលិច​បាន​គ្រោងទុក​កាលពី​ពេល​ដំបូង​ ។​

​សកម្មភាព​វាយប្រហារ​របស់​បារាំង​នា​ពេល​នេះ​គ្មាន​ប្រទេស​ណាមួយ​អាច​ រារាំង​ឬ​ជំទាស់​បាន​ឡើយ​ ដោយសារ​ បារាំង​ជា​ប្រទេស​ដែល​ត្រូវ​ខាតបង់​អាយុ​ ជីវិត​មនុស្ស​ជា​ច្រើន​ដោយសារ​តែ​ការ​ វាយប្រហារ​ភេរវកម្ម​ ដូច្នេះ​បារាំង​មាន​ សិទ្ធិ​វាយប្រហារ​នៅ​គ្រប់​ទិស​ទី​ក្នុង​ប្រទេស​ ស៊ី​រី​ ហើយ​រុ​ស្ស៊ី​ក៏​មិន​អាច​ជំទាស់​បាន​ ដែរ​ ។​

​ការ​វាយប្រហារ​របស់​អា​មេ​រិ​ក​កាលពី​១៤​ឆ្នាំ​មុន​ក៏​ដូច​គ្នា​នោះ​ដែរ​ គ្មាន​ ប្រទេស​ណាមួយ​អាច​ជំទាស់​បាន​ឡើយ​ សូ​ម្បី​តែ​មហាអំណាច​យោធា​រុ​ស្ស៊ី​ក៏​មិន​ហ៊ាន​ប្រឆាំង​ដែរ​ ដោយ​គ្រាន់តែ​បោះ​ ឆ្នោត​អនុបវាទ​នៅ​ក្នុង​អង្គការ​សហ​ប្រជា​ ជាតិ​ក្រោយ​អា​មេ​រិ​កបាន​វាយប្រហារ​ ។​ សកម្មភាព​កាលពី​១៤​ឆ្នាំ​មុន​របស់​អា​មេ​ រិ​កបាន​កើតឡើង​នៅ​ក្នុង​ប្រទេស​បារាំង​ ហើយ​ពេល​នេះ​ប្រធានាធិបតី​បារាំង​ក៏​ មាន​សកម្មភាព​ដូច​គ្នា​នឹង​អា​មេ​រិ​ក​ដែរ​។​

​បារាំង​ពេល​នេះ​បាន​ដណ្ដើម​ទីលាន​ របស់​រុ​ស្ស៊ី​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ស្ទើរតែ​ អស់​ទៅ​ហើយ​ ។​ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​រុ​ស្ស៊ី​ នឹង​មិន​មានការ​ងារ​ធ្វើ​ទៀត​ឡើយ​នៅ​ក្នុង​ ប្រទេស​ស៊ី​រី​ទីបំផុត​រុ​ស្ស៊ី​ក៏​ត្រូវ​ដក​ចេញ​ ដោយ​ខ្លួនឯង​ ទុក​ឱ្យ​បារាំង​ និង​សម្ពន្ធមិត្ដ​ ជា​អ្នក​សម្រេច​ ដោយ​បារាំង​ជា​អ្នក​ខាតបង់​ មាន​សិទ្ធិ​ក្នុង​ការ​វាយប្រហារ​សងសឹក​ ។​

​បន្ទាប់​ពី​បារាំង​ អា​មេ​រិ​ក​ក៏​បាន​បង្កើត​ សកម្មភាព​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ដែរ​ ដើម្បី​ រុញ​រុ​ស្ស៊ី​ឱ្យ​ខ្ទាត​ទៅ​មួយ​ចំហៀង​ ក្រោយ​ ពេល​ប្រធាន​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ អា​មេ​រិ​ក​ CIA​ បាន​អះអាង​ថា​ ក្រុម​អង្គ​ ការ​រដ្ឋ​អ៊ិ​េ​ស្លា​ម​ទំនងជា​រៀបចំ​ផែនការ​ វាយប្រហារ​ភេរវកម្ម​ផ្សេង​ទៀត​ស្រ​ដៀង​នឹង​ការ​វាយប្រហារ​នៅ​ក្រុងប៉ារីស​កាលពី​ថ្ងៃ​សុក្រ​ទី​១៣​ ខែវិច្ឆិកា​ ។​ ទន្ទឹម​ពេល​ គ្នា​នេះ​គេ​ឃើញ​មាន​វី​ដេ​អូ​មួយ​ដែល​ពួក​ អង្គការ​រដ្ឋ​អ៊ិ​ស​ស្លា​ម​គំរាម​វាយប្រហារ​ អា​មេ​រិ​ក​ដល់ទី​ក្រុង​វ៉ា​ស៊ី​ន​តោន​ ។​ “​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ប៉ា​រី​ស​ ពិតជា​មិនមែន​ភេរវកម្ម​ទោល​ទេ​!”​ នេះ​ ជា​ប្រសាសន៍​របស់​លោក​ Jonh​ Brennan​ ប្រមុខ​ភ្នាក់ងារ​ចារកិច្ច​អា​មេ​រិ​ក​ទៅ​កាន់​ក្រុមការងារ​មួយ​ក្ដាប់​តូច​នៅ​វ៉ា​ស៊ី​ន​តោន​ ដោយ​បាន​បញ្ជាក់​បន្ថែម​ថា​ ពួក​អង្គការ​ រដ្ឋ​អ៊ិម​ស្លា​ម​មិន​ស្ងប់​ចិត្ដនឹង​សកម្មភាព​ វាយប្រហារ​យង់ឃ្នង​កាប់សម្លាប់​មនុស្ស​ នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​ និង​ស៊ី​រី​ ឬ​ពង្រីក​ មនោគមន៍វិជ្ជា​សាបព្រោះ​អំពើ​ហិង្សា​ នៅ​តំបន់​បូព៌ា​ អាស៊ី​អាគ្នេយ៍​ និង​អាហ្វ្រិក​ ទេ​ តែ​បាន​និង​កំពុង​រៀបចំ​ប្រតិបត្ដិការ​ នៅ​ក្រៅ​តំបន់​ដែន​អំណាច​ទាំងនេះ​តាម​ រយៈ​ការ​វាយប្រហារ​ភេរវកម្ម​ធ្វើ​ឱ្យ​ស្លាប់​ជីវិត​ឱ្យ​បាន​កាន់តែ​ច្រើន​ ។​

​បើ​តាម​ប្រមុខ​ចារកិច្ច​អា​មេ​រិ​ក​ភ្នា​ក់​ ងារ​សន្ដិសុខ​ និង​ចារកិច្ច​អា​មេ​រិ​ក​ នៅ​ ពេល​នេះ​កំពុងធ្វើការ​យ៉ាង​មមាញឹក​ និង​ ពិចារណា​លើ​គ្រប់​ចំណុច​ដើម្បី​ប្រមើល​ មើល​ថា​ តើ​ពួក​អង្គការ​រដ្ឋ​អ៊ិ​៉​ស្លា​ម​អាច​ មាន​សមត្ថភាព​រៀបចំ​ផែនការ​ភេរវ​ កម្ម​លេច​ចេញ​តាម​ណាខ្លះ​?​ អា​មេ​រិ​ក​ក៏​ កំពុង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សម​ភាគី​បារាំង​ និង​រុ​ស្ស៊ី​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ នឹង​សកម្មភាព​ភេរវ​និយម​នេះ​ដែរ​ ៕

In this image provided by the U.S. Air Force, an F-16 Fighting Falcon takes off from Incirlik Air Base, Turkey, as the U.S. on Wednesday, Aug. 12, 2015, launched its first airstrikes by Turkey-based F-16 fighter jets against Islamic State targets in Syria, marking a limited escalation of a yearlong air campaign that critics have called excessively cautious.  (Krystal Ardrey/U.S. Air Force via AP))

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print