កំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្តស្រុកបរិបូរណ៍បង្រ្កាប ក្នុងពេលដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពនៅផ្ទះមួយកន្លែងក្បែរបងមន្ទីរពេទ្យបង្អែកស្រុកបរិបូណ៍ ស្ថិតនៅឃុំពពេល ស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង ។ ប្រតិបត្តិការបង្រ្កាបនេះ គឺធ្វើឡើងកាលពីវេលាម៉ោង៩.៣០នាទីព្រឹក ថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០១៨។
លោកគិត គន្ធា បញ្ជាការកងរាជអាវុធហត្ថស្រុកបរិបូណ៌ អោយដឹងក្នុងប្រតិបត្តិការនេះ គឺសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ម្នាក់ឈ្មោះ និន ទិត្យ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ តាំងត្រពាំង ឃុំពេជ្រចង្វារ និងម្នាក់ទៀត ឈ្មោះឡេងលីហ៊ួរ រស់នៅ ភូមិពន្លៃឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
ក្នុងប្រតិបត្តិការនេះ សមត្ថិកិច្ចដកហូតបានថ្នាំញឿន ចំនួន១១កញ្ចប់ តូច៧កញ្ចប់ ធំ៤កញ្ចប់ កាំភ្លើងកែឆ្នៃចំនួន១ដើម ម៉ូតូសង់០១៧ពណ៌ខ្មៅ(១)គ្រឿង ថង់សម្រាបវិចខ្ចប់ និងឧបករណ៏ជក់មួយចំនួន ។
មេបញ្ជាការអាវុធហត្ថស្រុកបរិបូរណ៍បានអោយដឹងទៀតថា ជនសង្ស័យទាំង២នាក់នេះ គឹជាមុខសញ្ញាចែកចាយ និង ជួញដូរយ៉ាងសកម្មក្នុងមូលដ្ឋាននេះផងដែរ ដែលសមត្ថកិច្ចបានឃ្លាំមើល ហើយនៅថ្ងៃនេះសមត្ថកិច្ចបាន បានដាក់កម្លាំងសម្ងាត់ព័ទ្ធចាប់បានក្នុងពេលដក្រុមនេះបានធ្វើសកម្មភាពតែម្តង ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តតាមនីតិវិធី ៕ចន្ថា