ខេត្តព្រះសីហនុ ៖ នៅល្ងាចថ្ងៃអាទិត្យ កក្កដានេះ មន្ត្រីក្រសួងធនធានទឹកបានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៤ត្រូវបានអាជ្ញាធរប្រកាសផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ដោយសារតែមានជំនន់ទឹកហូរកាត់ផ្លូវ ត្រង់ចំណុចស្ពានសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមភូមិសាស្ត្រខាងលើ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ៕
...