កំពង់កំពង់ស្ពឺ ៖ជនសង្ស័យម្នាក់ ត្រូវបាននគរបាល ក្រុងច្បារមន ឃាត់ខ្លួនកាលពី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិក្រាំងរំពាក់ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បន្ទាប់ពីឆបោកយកម៉ូតូជនរងគ្រោះពីរនាក់ជាបន្តបន្ទាប់ ។
ជនសង្ស័យឈ្មោះ មិន គុណ (ហៅអាត្រីតូច) ភេទប្រុស អាយុ ១៨ឆ្នាំនៅភូមិក្រាំងរំពាក់ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺបានឆបោកម៉តូ១គ្រឿងម៉ាក EXCiTER ព័រ ស របស់ឈ្មោះសយ សុធា ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០១៨ ។
ដោយឡែក ១ករណីលើកមុនទៀតកើតឡើងនៅ ម៉ោង៨ព្រឹក ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៨ ជនសង្ស័យខាងលើ បានឆបោកម៉ូតូ ១គ្រឿងម៉ាក EXCITER ព័រ ក្រហម របស់ឈ្មោះ លឹម មេងហៀង ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិ ក្រាំងពលទេព សង្កាត់ រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ក្រោយឆបោកម៉ូតូបានសម្រេចទាំងពីរករណីនេះ ជនរងគ្រោះទាំងពីរនាក់បានទៅដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលក្រុងច្បារមន ហើយ ជនសង្ស័យត្រូវកម្លាំងនគរបាលឃាត់ខ្លួនបានរួច កសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕