រថយន្តសាំយ៉ុងបុកជាមួយម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តសាំយ៉ុងមួយគ្រឿង បានបើកទៅបុកជាមួយម៉ូតូFZក្នុងទិសដៅបញ្ច្រាស់យ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ រីឯរថយន្តបានរេចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋ និងជាងម៉ូតូរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ០៩និង១៥នាទីយប់ ថ្ងៃចន្ទ ៣រោច ខែទុតិយាសាធ ឆ្នាំច សំរឹទ្ធិស័ក ព-ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិយកបាន សង្កាត់ក្បាលកោះ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ​ គេឃើញបុរសម្នាក់រួមដំណើរជាមួយប្រពន្ធបើករថយន្តម៉ាកសាំយ៉ុងពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2AI-2100 បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកYamaha-FZ ពណ៌ក្រហមមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1CW-5060 បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ដូចគ្នាក្នុងទិសដៅបញ្រ្ចាស់ ក្នុងល្បឿនលឿន ហើយម៉ូតូម៉ាកFZនោះក៏បំរុងនឹងចេញវ៉ាឆ្វេងរថយន្តមួយគ្រឿងដែលនៅមុខខ្លួនស្រាប់តែវ៉ាមិនផុតក៏រ៉េចង្កូតទៅបុកជាមួយរថយន្តសាំយ៉ុងនោះយ៉ាងពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូបែកមុខ បាក់ក បាក់ភ្លៅស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯម៉ូតូអូសចេញពីកន្លែងកើតហេតុប្រហែលជាជិត១០០ម៉ែត្រ ដោយរថយន្តវិញរ៉េចង្កូតទៅបុកផ្ទះជាងធ្វើម៉ូតូបណ្តាលឲ្យខ្ទេចរថយន្តនឹងផ្ទះនោះតែម្ដង តែសំណាងល្អមិនបង្កឲ្យជាងម៉ូតូម្នាក់ដែលសំរាកក្នុងនោះរងរបួសនោះទេ គ្រាន់តែរងការខូចខាតឥវ៉ាន់ជាងម៉ូតូនឹងម៉ូតូឌ្រីមសង់មួយគ្រឿងដែរនៅក្នុងផ្ទះនោះ ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តបានបីប្រពន្ធចេញពីរថយន្តរត់គេចខ្លួនបាត់ស្រមោល ដោយតៃកុងរថយន្តនឹងប្រពន្ធក៏រងរបួសបែកមុខខ្លាំងដែរ ។ បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តនឹងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌច្បាអំពៅ ដើម្បីរងចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ រីឯសពរងគ្រោះ សមត្ថកិច្ចនឹងស្វែងរកសាច់ញត្តិនឹងប្រគល់ឲ្យទៅសាច់ញតិ្តធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print